ទីក្រុងភូអឺខេត្តយូណានចូលរយៈពេលផ្ការីកហើយ

2021-01-12 15:35:57 |ប្រភព:yunnangateway

ទីក្រុងភូអឺមានទីតាំងស្ថិតនៅភាគនិរតីនៃខេត្តយូណានជាតំបន់ផលិតស្លឹកតែភូអឺដ៏ល្បីឈ្មោះសំខាន់មួយនៅប្រទេសចិន។ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភូអឺបានអភិវឌ្ឍទេសចរណ៍អេកូឡុស៊ី ក្រៅពីបង្កើតឧទ្យានដាំតែដ៏ធំសម្បើមនោះទេសភាពផ្កា Cherry ក៏មានការទាក់ទាញខ្លាំងផងដែរ។

ទីក្រុងភូអឺសម្បូរធនធានទេសភាពធម្មជាតិដូចជាស្លឹកតែ  ផ្កា Cherryនិងសមុទ្រពពកជាដើម  ស្រុកឬខណ្ឌដែលគ្រប់គ្រងដោយទីក្រុងភូអឺមានទេសភាពផ្កា  Cherry ដែលមានលក្ខណៈពិសេសរៀងៗខ្លូន។ ទេសភាពទាំងនេះមិនត្រឹមតែផ្តល់កន្លែងលេងកម្សាន្តដល់ភ្ញៀវទេសចរនៅរដូវរងាប៉ុណ្ណោះទេថែមទាំងជួយជំរុញសេដ្ឋកិច្ចទេសចរណ៍ក្នុងស្រុកផងដែរ។ ក្នុងរដូវរងា  មកដល់ទីក្រុងភូអឺគយគន់ផ្កាCherryនៅទីក្រុងភូអឺបានក្លាយទៅជាការទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

អ្នកសារព័ត៌មាន៖Dai Zheng

អ្នកបកប្រែ៖ លីហ្សា