ខ្ញុំដាំផ្កាក្នុងទឹកនៅមាត់បឹងអឺហៃ

2021-02-03 18:01:52 |ប្រភព:

ផ្កាក្នុងទឹកជា”រុក្ខជាតិពិសេស”របស់ខេត្តយូណាន ដែលបានទាក់ទាញអ្នកលេង​អ៊ីនធើណែតជាច្រើនចាប់អារម្មណ៍។ ​តាមការពិត ផ្កាក្នុងទឹក ជាគ្រឿងផ្សំដ៏មានឱជារសមួយប្រភេទដែលទទួលបានការពេញនិយមពីអ្នកខេត្តយូណាន​។ ​នៅភូមិសំ​ឈូ​ឃុំយោស៊ូ ​ស្រុកអឺយូន មណ្ឌលស្វយ័តជនជាតិប៉ាតាលី មានកសិករជាច្រើនដាំបន្លែក្នុងទឹក ​ក្រោមការយកចិត្តទុកដាក់ពីកសិករនោះ បន្លែក្នុងទឹកក៏ក្លាយទៅជា”បន្លែការពារ​បរិស្ថាន” ​និង”បន្លែបន្ថែមចំណូល” ​។

លោក ​ទៀន កាន អាយុ ៥៨ ​ឆ្នំា ​ជាអ្នកភូមិឈូសំ។ នៅឆ្នាំ ​២០១៤ ​លោកបានចូលរួមក្នុងសហគមដាំបន្លែក្នុងទឹក និងធ្វើការ​ការថែរក្សា ​និងការគ្រប់គ្រងនៅទីតាំងដាំដុះបន្លែក្នុងទឹក ​។ ​លោក ទៀន កាន បានណែនាំថា ពីមុន អ្នកភូមិ​សំឈូ​ទាំងអស់​ដាំខ្ទឹមស ​ប៉ុន្តែដើម្បីការពារ និងកែលម្អទឹកបឹងអឺហៃ  ក្រោមពីការអនុវត្តរបស់រដ្ឋបាលស្រុក ​កសិករចាប់ផ្តើម​ដាំបន្លែក្នុងទឹក។ ​រយៈពេល​ពីរបីឆ្នាំ​មកនេះ ​ទំហំដាំដុះបន្លែក្នុងទឹកកាន់តែកើនឡើង ។លោក ទៀន កាន បានបញ្ជាក់ថា “ដាំខ្ទឹមសត្រូវការទឹក ​និងជីច្រើន ប៉ុន្តែការដាំបន្លែក្នុងទឹកទឹកខុសពីគ្នា ​មិនត្រូវការជី ​ហើយទាមទារ​គុណភាព​ទឹកខ្ពស់ បន្លែក្នុងទឹករស់នៅក្នុងទឹកថ្លា ដែលនេះគឺជាការការពារបរិស្ថាន ​។​”

ការដាំបន្លែក្នុងទឹកមិនគ្រាន់តែអាចការពារ​បរិស្ថានប៉ុណ្ណោះទេ ​ថែមទាំងអាចបន្ថែមចំណូលដល់កសិករផងដែរ។ លោក ទៀន កាន ​បានបញ្ជា​ក់​ទៀត​ថា នៅពេលរដូវប្រមូលផល មានកសិករចំនួន ​៣០ ​ទៅ ​៤០ ​នាក់ធ្វើការនៅក្នុងសហគម ឯពេលខុសរដូវ ​មានកសិករចំនួនជាង ​២០ ​នាក់ធ្វើការនៅក្នុងសហគម ដែលអ្នកទាំងនោះសុទ្ធតែជាអ្នកភូមិឈូសំ​។ ​យើង​អាចធ្វើការនៅជិតផ្ទះ ​ហើយទទួលបានចំណូល ​១១០ ​យ័នជារៀងរាល់ថ្ងៃ ពិតជាល្អប្រសើរណាស់ ​។

បកប្រែដោយ​លូវ​រ៉ុង