
លោក ពី ហ្វូហួរ ជាអ្នកទទួលខុសត្រូវរបស់ទីតាំងម៉ុងសាយ និងរាំនាគ គ័ងវួយ គាត់ចាប់ផ្តើមធ្វើការពាក់ព័ន្ធម៉ុងសាយ និងរាំនាគតាំងពីអាយុ ២២ ឆ្នាំ ហើយបានធ្វើការម៉ុងសាយ និងរាំនាគរយៈពេល ២០ ឆ្នាំមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គាត់ព្រួយបារម្ភចំពោះយុវវ័យដែលមិនចង់ធ្វើការពាក់ព័ន្ធម៉ុងសាយ និងរាំនាគ ។ ប៉ុន្មានឆ្នាំនេះ មានសកម្មភាពលោតម៉ុងសាយ និងរាំនាគចូលទៅក្នុងសាលា ដែលផ្លាស់ប្តូរខុសពីមុន ។ លោក ពី ហ្វូហួរ បានបញ្ជាក់ថា ”កូនសិស្សរបស់ខ្ញុំមានអ្នកកើតក្រោយ ឆ្នាំ ១៩៩០ និងអ្នកកើតក្រោយឆ្នាំ២០០០ ហើយក៏មានអ្នកកើតក្រោយ ឆ្នាំ២០១០ ផងដែរ ។ យុវវ័យចូលរួមក្នុងវិស័យម៉ុងសាយ និងរាំនាគ នឹងធ្វើឱ្យវប្បធម៌បន្តវេនបានល្អប្រសើរ។”
ម៉ុងសាយ និងរាំនាគរបស់ភូមិកាំងវីមានប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ។ ២០០ ឆ្នាំមុន ភូមិនេះមានក្រុមម៉ុងសាយ និងរាំនាគ ដើម្បីអបអរសាទគ្រប់បុណ្យពិធីនានា ។ សព្វថ្ងៃនេះ លោក ពី ហ្វូហួរ ដែលមានអាយុ ៤២ ឆ្នាំ កំពុងបន្តផ្សាព្វផ្សាយប្រពៃណីម៉ុងសាយ និងរាំនាគនេះ។ គាត់សង្ឃឹមថា ពេលអនាគត គាត់អាចរកឃើញអ្នកចូលចិត្តម៉ុងសាយ និងរាំនាគកាន់តែច្រើន ។
បកប្រែដោយ លូវ រ៉ុង