ដើម្បីពន្លឿនការជំរុញដំណើរការកែលម្អផ្នែកផលិតកម្មនៃវ៉ាក់សាំងជំងឺកូវីដ១៩ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានបង្កើតជាពិសេសនូវក្រុមការងារធានាការផលិតវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីជំរុញដំណើរការផលិតកម្មរបស់សហគ្រាសសំខាន់ៗជារៀងរាល់សប្តាហ៍។ បច្ចុប្បន្ននេះ ប្រទេសចិនមានសហគ្រាសចំនួន១៨សហគ្រាសបានចាប់ផ្តើមដំណើរផលិតកម្មជាបន្តបន្ទាប់ ដោយអនុលោមតាមការវិវឌ្ឍស្រាវជ្រាវនិងផលិតវ៉ាក់សាំងជំងឺកូវីដ១៩រៀងៗខ្លួន ។
ក្នុងនោះ វ៉ាក់សាំងដែលផលិតដោយសាខាក្រុមហ៊ុនប៉េកាំងនៃក្រុមហ៊ុនឱសថជាតិចិនZhongshengត្រូវបានអនុម័តឱ្យដាក់លក់កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០។ បច្ចុប្បន្ននេះ ក្រុមហ៊ុនឱសថជាតិចិនZhongshengបានចាប់ដំណើរការផលិតកម្មដោយទ្រង់ទ្រាយធំ។ អ្នកទទួលខុសត្រូវនៃគម្រោងជំងឺកូវីដ១៩នៃក្រុមហ៊ុននេះបានថ្លែងថា ដើម្បីធ្វើឱ្យវ៉ាក់សាំងកាន់តែច្រើនអាចដាក់លក់នៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន បុគ្គលិកជាច្រើនបានលះបង់ថ្ងៃសម្រាក ដោយរំពឹងថាក្នុងឆ្នាំ២០២១ ផលិតភាពរបស់ក្រុមហ៊ុននេះនឹងត្រូវពង្រីកដល់១ពាន់លានដូស ដើម្បីបំពេញតាមតម្រូវការផ្គត់ផ្គង់ក្នុងទីផ្សារ ៕
អ្នកបកប្រែ:Zheng Lei