ស្ថានទូតចិនប្រចាំកម្ពុជា៖ ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២០

2021-01-07 15:46:45 |ប្រភព:វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ បានចេញផ្សាយអត្ថបទព័ត៌មានស្តីពី ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២០ ដោយចំណងជើងនៃព័ត៌មានទំាង១០នោះ រួមមាន៖

១. ឯកឧត្តមប្រធានាធិបតីចិនបានថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនដល់សម្ដេចព្រះមហាក្សត្រី

២. ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

៣. ឯកឧត្តមទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិនបានអញ្ជើញបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា

៤. ការវិនិយោគរបស់ចិនមកកាន់កម្ពុជាមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ក៏ដោយ

៥. ចិននិងកម្ពុជាបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី ៥

៦. ចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន

៧. កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជារួមគ្នាពុះពាររាល់ការលំបាក

៨. រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩

៩. លំហាត់សមយុទ្ធ"នាគមាស២០២០"ត្រូវបានរៀបចំឡើងដោយកងទ័ពចិននិងកម្ពុជា

១០. សម្តេចតេជោបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុង"ដំណើរបញ្ច្រាសទិស"៕

វិទ្យុជាតិកម្ពុជា៖លោកចេមហួត