“ ទន្លេយ៉ងសេជាទន្លេមាតារបស់ប្រជាជាតិចិន ក៏ជាសសរទ្រទ្រង់ដ៏សំខាន់នៃការអភិវឌ្ឍប្រជាជាតិចិន។ ” នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈឹមបក្សកុម្មុយនិស្តចិនដែលបានថ្លែងនៅទីក្រុងឆុងឈីង កាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៦ លោកបានសង្កត់ទៀតថា ការជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ ចាំបាច់ត្រូវគិតគូរយ៉ាងវែងឆ្ងាយ អភិវឌ្ឍន៍ដោយបៃតុង ដើម្បីការពារទន្លេមាតាជនជាតិចិនឱ្យមានភាពរស់រវើកជានិច្ច។
រយៈពេល ៥ឆ្នាំកន្លងមកនេះ លោក ស៊ី ជីនភីង បានទៅត្រួតពិនិត្យការងារជាច្រើនលើកតាមដងទន្លេយ៉ងសេ បានអញ្ជើញទៅដល់ភូមិឃុំ ឡើងទំនប់ទឹក ចូលក្នុងសហគ្រាស ដើម្បីស្វែងយល់ពីការការពារអេកូបរិស្ថានសភាពការណ៍ទន្លេ និងជីវភាពរស់នៅរបស់ប្រជាជន និងបានតាមដានជំរុញឱ្យខេត្ត-ទីក្រុងតាមដងបណ្តោយទន្លេអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចដោយបៃតងនិងគ្រប់ជ្រុងជ្រោយ។
អ្នកបកប្រែ:Deng Qian