ជើងរថភ្លើងចិន-អឺរ៉ុបដែលចេញចូលតាមច្រកទ្វារព្រំដែនផ្លូវគោកធំបំផុតរបស់ចិនបានកើនឡើងជាង ៣០ ភាគរយក្នុងឆ្នាំ ២០២០

2021-01-07 16:49:51 |ប្រភព:yunnangateway

អ្នកសារព័ត៌មាន​បាន​ដំណឹង​ពី​អគ្គក្រុមហ៊ុន​ផ្លូវដែក​ជាតិ​ចិន​កាលពី​ថ្ងៃទី ​៦ ​ខែមករា ​ឱ្យ​ដឹង​ថា ​នៅឆ្នាំ ​២០២០ ​ជើង​រថភ្លើង​ចិន-អឺរ៉ុប​និង​កុងតឺន័រ​ដែល​បាន​ចេញចូល​តាម​ច្រកទ្វារ​ព្រំដែន​Man ​zhouli ​របស់ចិន​មាន​ដល់ទៅ ​៣៥៤៨ ​ជើង​និង​៣២៤៣១០ ​កុងតឺន័រ​​ដែលបាន​កើន​ឡើង ​៣៥.១ ​ភាគរយ​និង ​៣៧.៦ ​ភាគរយ​ដោយឡែក​ពីគ្នា​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០១៩ ​។​

ស្ថិតក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​និង​តាម​ផ្លូវ​ទឹក​តែង​ជួប​បញ្ហា​ក្នុង​កម្រិត​ទីទៃគ្នា ​ដូច​ជា ​ការហាមឃាត់​ជើង​ហោះ​ហើរ ​ការ​ផ្អាក​ដឹកជញ្ជូន​និង​ការកាត់បន្ថយ​បរិមាណ​ដឹក​ជញ្ជូន​ជាដើម​ដែល​បណ្តាលឱ្យ​ចរាចរណ៍​ទំនិញ​មាន​ភាព​មិន​សូវ​រលូន​។​យ៉ាងណាមិញ ​ខ្សែ​រថភ្លើង​ចិន-អឺរ៉ុប​បាន​ដើរតួនាទី​នៃ​ឧត្តមភាព​របស់ខ្លួន​ដែល​មាន​សុវត្ថិភាពនិង​ប្រសិទ្ធភាព​ខ្ពស់​ដោយ​ត្រួស​ត្រាយ​មុខរបរ​ថ្មីៗ​និង​បង្កើន​ខ្សែផ្លូវ​ថ្មីៗ ​ដែលបាន​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​ធានា​នូវ​ភាពរលូន​នៃ​ចរាចរណ៍​ទំនិញ​និង​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​សម្ភារៈ​ជាបន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ចិន​និង​អឺរ៉ុប​ព្រមទាំង​បណ្តាប្រទេស​តាមបណ្តោយ​ផ្លូវ​រថភ្លើង​ផងដែរ៕​

 

អ្នកបកប្រែ:Wei Wei