ទំហំ​រូបិយប័ណ្ណ​បម្រុង​​របស់ចិន​នៅចុងខែធ្នូឆ្នាំ​២០២០មាន​ចំនួន៣លាន​២សែន១ម៉ឺន​៦ពាន់៥​រយលាន​ដុល្លារអាមេរិក

2021-01-08 18:36:04 |ប្រភព:CRI

តាមទិន្នន័យ​ដែលរដ្ឋបាល​ជាតិ​គ្រប់គ្រង​រូបិយប័ណ្ណចិន​បានប្រកាស​កាលពីថ្ងៃ​ទី៧ខែមក​រាឱ្យដឹងថា ​គិតមកទល់ចុង​ខែធ្នូឆ្នាំ២០២០​ ទំហំ​រូបិយប័ណ្ណ​បម្រុង​របស់ចិន​មានចំនួន​៣លាន២​សែន១ម៉ឺន៦​ពាន់៥រយ​លានដុល្លារ​អាមេរិក​ កើនឡើង​១,២ភាគរយ ។

លោកស្រី ​Wang ​Chunying ​អនុប្រធាននិង​ជាអ្នកនាំពាក្យ​នៃរដ្ឋបាលជាតិ​គ្រប់គ្រង​រូបិយប័ណ្ណ​ចិន​បានថ្លែងថា​ មួយផ្នែក ​ស្ថានការណ៍​ងើបឡើងវិញ​នៃសេដ្ឋកិច្ច​ប្រទេសចិន​បាន​វិវឌ្ឍន៍​ទៅរក​ភាពវិជ្ជមាន​ជាបន្តបន្ទាប់​ដែលបាន​តាំងមូលដ្ឋាន​ដ៏រឹងមាំសម្រាប់​ឱ្យទំហំ​​រូបិយប័ណ្ណ​បម្រុងរក្សា​ស្ថិរភាព ​។ មួយផ្នែកទៀត​ គោលនយោបាយ​ស្តីពីការគ្រប់គ្រង​ម៉ាក្រូនិង​គ្រប់គ្រង​រូបិយប័ណ្ណ​ជាដើម​របស់ចិន​បានកែសម្រួល​តាម​ស្ថានភាព​ជាក់ស្តែង​ គាំពារ​តុល្យភាព​ជាមូលដ្ឋាន​នៃភាពចល័ត​ប្រាក់ទុនឆ្លងដែននិង​ទីផ្សារ​រូបិយប័ណ្ណ​បាន​ដំណើរការ​ដោយ​នឹងនរ​ ប្រការ​ទាំងនេះ​បានផ្តល់​ការធានាដល់​ការរក្សាស្ថិរភាព​នៃទំហំ​រូបិយប័ណ្ណបម្រុង ។