ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើតាមអនឡាញនៅក្រុងកូប៉ិនហាកកាលពីថ្ងៃទី៧ខែមករា លោកKlugeប្រធានទីស្នាក់ការអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានថ្លែងថា នៅឆ្នាំ២០២១ ពិភពលោកទាំងមូលមានឧបករណ៍ថ្មីសម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩ ក្នុងនោះបូករួមទាំងវ៉ាក់សាំងជាដើម ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះក៏ត្រូវប្រឈមនឹងការប្រឈមថ្មី ដូចជាការបម្លែងថ្មីនៃវីរុសជាដើម។
លោកKlugeបានថ្លែងទៀតថា ក្នុងចំណោមប្រទេសចំនួន៥៣ដែលទទួលបន្ទុកដោយទីស្នាក់ការអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប មាន២២ប្រទេសបានរកឃើញវីរុសកូវីដ១៩បម្លែងថ្មី។ វីរុសបម្លែងថ្មីមានភាពចម្លងកាន់តែខ្លាំង ប្រសិបើមិនបង្កើនការគ្រប់គ្រងនិងបន្ធូរបន្ថយការរីករាលដាលនៃវីរុសបម្លែងថ្មីនេះ នោះនឹងបង្កជាផលប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះប្រព័ន្ធសុខាភិបាលដែលបាននិងកំពុងរងសម្ពាធបច្ចុប្បន្ន ។
យោងតាមទិន្នន័យនៃទីស្នាក់ការអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបឱ្យដឹងថា បច្ចុប្បន្ននេះ ក្នុងតំបន់អឺរ៉ុបមានមនុស្សលើសពី២៣០លាននាក់កំពុងរស់នៅក្នុងភាពបិទប្រទេសទាំងមូល ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀតនឹងប្រកាសវិធានការបិទទីក្រុងឬប្រទេសក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រទេសអឺរ៉ុបលើសពី១ភាគ៤មានអត្រាឆ្លងជំងឺកូវីដ១៩ខ្ពស់ណាស់ ហើយប្រព័ន្ធសុខាភិបាលបានរងសម្ពាធយ៉ាងខ្លាំងក្លា ៕