ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី៩ខែមករា លោកZeng Yixin អនុប្រធានគណៈកម្មាធិការជាតិសុខាភិបាលចិនបានថ្លែងថា ចាប់តាំងពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០មក ប្រទេសចិនចាប់ផ្តើមធ្វើការងារចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំពោះក្រុមមនុស្សសំខាន់ៗជាផ្លូវការ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩សរុបជាង៩លានដូសរួចជាស្រេច។
លោក Zeng Yixin បានថ្លែងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួនជាង៩លានដូសបានបញ្ជាក់ថែមមួយកម្រិតទៀតពីសុវត្ថិភាពដ៏ល្អប្រសើររបស់វ៉ាក់សាំងជំងឺកូវីដ១៩ចិន។ ទន្ទឹមនឹងវ៉ាក់សាំងជំងឺកូវីដ១៩ត្រូវដាក់លក់ក្នុងទីផ្សារ ជាពិសេសគឺទន្ទឹមនឹងសមត្ថភាពផលិត ផ្គត់ផ្គង់និងធានាត្រូវបានលើកកម្ពស់ជាសន្សឹមៗ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយនិងមានរបៀបរៀបរយនូវការងារចាក់វ៉ាក់សាំងចំពោះក្រុមមនុស្សមានហានិភ័យឆ្លងជំងឺខ្ពស់និងក្រុមមនុស្សជាទូទៅ ព្រមទាំងអនុវត្តការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃទៅលើមនុស្សគ្រប់រូប ៕
អ្នកបកប្រែ:Zheng Lei