ទីក្រុងគុនមីញត្រូវបានជ្រើសរើសជាទីក្រុងមួយនៅក្នុងសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្រុងទេសចរណ៍ឡានឆាង - មេគង្គ

2021-01-12 15:53:52 |ប្រភព:yunnangateway

ថ្មីៗនេះ  ទីក្រុងគុនមីញត្រូវបានជ្រើសរើសជាទីក្រុងមួយក្នុងចំណោមសមាជិកក្រុងនៃប្រទេសចិនចិនមួយនៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្រុងទេសចរណ៍ឡានឆាង-មេគង្គ ហើយបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូររបស់សម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការក្រុងទេសចរណ៍ឡានឆាង-មេគង្គដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងទេសចរណ៍ប្រទេសចិន។

សម្ព័ន្ធកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍ឡានឆាង-មេគង្គគឺជាវេទិកាសំខាន់មួយសម្រាប់ប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យទេសចរណ៍ជាមួយប្រទេសជិតខាងដូចជាប្រទេសកម្ពុជាមីយ៉ាន់ម៉ា វៀតណាម ឡាវនិងថៃ។ ប៉ុន្មានឆ្នាំចុងក្រោយនេះកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរីកចម្រើនគ្រប់ជ្រុងជ្រោយ  ច្រកពាណិជ្ជកម្មផ្លូវសមុទ្រនិងផ្លូវគោកអន្តរជាតិថ្មីត្រូវបានបន្តជម្រុញទៅមុខវប្បធម៌រវាងប្រទេសចិននិងប្រទេសឡានឆាង-មេគង្គក៏កាន់តែស្និទ្ធស្នាលផងដែរ។ នាពេលបច្ចុប្បន្ននេះទីក្រុងចំនួន ១៣ នៅប្រទេសចិនត្រូវបានជ្រើសរើសជាក្រុងសមាជិកនៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្រុងទេសចរណ៍ឡានឆាង-មេគង្គ។

ទីក្រុងគុនមីញនឹងឆ្លៀតឱកាសនៃការចូលរួមក្នុងសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្រុងទេសចរណ៍ឡានឆាង-មេគង្គដើម្បីសូមរៀបចំសន្និសីទសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្រុងទេសចរណ៍ឡានឆាង-មេគង្គឆ្នាំ ២០២១ ។ ទន្ទឹមនឹងនេះណែនាំក្រុមទេសចរណ៍​ឆ្លងព្រំដែនយ៉ាងសកម្មដើម្បីធ្វើសមាហរណកម្មធនធានបង្កើតផ្លូវទេសចរណ៍បើកបរដោយខ្លួនឯងតាមទន្លេឡានឆាង-មេគង្គនិងគាំទ្រក្រុមហ៊ុនទេសចរណ៍ធ្វើកិច្ចសហប្រតិបត្តិកាដោយឆ្លងព្រំដែន។

 

អ្នកសារព័ត៌មាន៖ Zhu Hai

អ្នកបកប្រែ៖ លីហ្សា