ក្រុមសង្កេតការណ៍ជំងឺរាតត្បាតប្រឆាំងជំងឺកូវីដ១៩មកពីខេត្តចំនួន៥នៃប្រទេសចិនឈានទៅកាន់ទីក្រុងសឺចាជួន

2021-01-12 16:29:07 |ប្រភព:yunnangateway

ចាប់ពីម៉ោង០ដល់ម៉ោង២៤ថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១ខេត្តហឺបេដែលស្ថិតនៅខាងជើងប្រទេសចិនបានបន្ថែមករណី​​ជំងឺកូវីដ​១៩ ថ្មីចំនួន ៤០ចិន  បន្ថែមករណីឆ្លងកាត់ជំងឺកូវីដ១៩ដែលគ្មានអាការៈចំនួន២៦មកពីខេត្តហឺបេដដែល  ហើយករណីទាំងអស់នេះភាគច្រើនមកពីទីរួមខេត្តហឺបេគឺទីក្រុងសឺចាជួន។

យោងតាមដំណឹងពីគណៈកម្មការសុខាភិបាលខេត្ដហឺបេបានឱ្យដឹងថា ដើម្បីគាំទ្រដល់ការធ្វើតេស្តអាស៊ីដនុយក្លេអ៊ែររបស់ប្រជាជនទាំងអស់នៃទីក្រុងសឺចាជួននិងទីក្រុងស៊ីនថែបច្ចុប្បន្នមានក្រុមសង្កេតការណ៍ជំងឺរាតត្បាតប្រឆាំងជំងឺកូវីដ១៩ដែលបង្កើតដោយមន្ត្រីជំនាញនិងបច្ចេកទេសមកពីកន្លែងជាច្រើនបានឆ្ពោះទៅកាន់ខេត្តហឺបេក្នុងការជួយសម្រួលការងារនេះ។

អនុលោមតាមការដាក់ចេញរបស់គណៈកម្មការសុខាភិបាលជាតិប្រទេសចិន  មន្ត្រីជំនាញនិងបច្ចេកទេសសរុបចំនួន ១០៣ នាក់ដែលមកពីខេត្តចំនួន ៥ គឺខេត្តក្វាងទុង ចាំងស៊ូ ជឺចាំង  ហ៊ូណាននិងចាំងស៊ីបានឆ្ពោះទៅកាន់ទីក្រុងសឺចាជួន។  ម្យ៉ាងទៀត  ក្រុមធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរខេត្តជឺចាំងមានចំនួន៤១នាក់ បានទៅទីក្រុងស៊ីថែ ហើយបរិមាណតេស្តជាអតិបរមាប្រចាំថ្ងៃអាចឡើងដល់ ២ សែននាក់ ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងគាំពារជំងឺនៃប្រទេសចិននិងមន្ទីរពេទ្យធានថានប៉េកាំងបានបញ្ជូនក្រុមធ្វើតេស្តចំនួន ២៣ និង ២០ នាក់បន្ថែមដើម្បីគាំទ្រដល់ទីស្រុកណានកុងនៃទីក្រុងស៊ីនថែ បរិមាណនៃការធ្វើតេស្តជាអតិបរមាប្រចាំថ្ងៃអាចឡើងដល់ ៤ ម៉ឺន និង ៥ ម៉ឺននាក់។

នាពេលបច្ចុប្បន្ននេះការធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរជុំទី ១ នៅទីក្រុងសឺចាជួននិងក្រុងស៊ីថែបានបញ្ចប់ដែលបានធ្វើតេស្តមនុស្សសរុបជាង ១៣ លាននាក់។ ចាប់តាំងពីថ្ងៃទី ១២ តទៅ ទីក្រុងសឺចាជួននិងក្រុងស៊ីថែនឹងធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរជុំទី ២ ដែលត្រូវបានបើកដំណើរការជាផ្លូវការ៕

 

អ្នកសារព័ត៌មាន៖ Gong Zhihong Dai Xiaohong

អ្នកបកប្រែ៖ លីហ្សា