ថ្ងៃទី ១១ ខែមករា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារលិខិតជូនចំពោះលោកKim Jong-un ដើម្បីអបអរសាទរការជាប់ឆ្នោតជាអគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងក្នុងសមាជបក្សពលករកូរ៉េខាងជើងលើកទី ៨ ។
លោកស៊ីជីនភីងបានថ្លែងក្នុងសារលិខិតថា ខ្ញុំសូមតាំងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកអគ្គលេខាធិការនិងគណៈកម្មាធិការមជ្ឈិមបក្សពលករ ។
ប្រទេសចិននិងកូរ៉េខាងជើងជាអ្នកជិតខាងដ៏មានមេត្រីភាពដែលកាន់របបសង្គមនិយម ។ ការថែរក្សា ពង្រឹងនិងអភិវឌ្ឍឱ្យបានល្អនូវទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង ជាគោលការណ៍ណែនាំដ៏ម៉ឺងម៉ាត់មិនងាករេនៃបក្សនិងរដ្ឋាភិបាលចិន ។ ក្នុងបរិបទដែលពិភពលោកឈានចូលរយៈកាលបម្រែបម្រួល ខ្ញុំរីករាយរួមជាមួយលោកអគ្គលេខាធិការដើម្បីបង្កើនការណែនាំជាយុទ្ធសាស្ត្រចំពោះទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរចិននិងកូរ៉េខាងជើង អនុលោមតាមគំនិតឯកភាពរួមដ៏សំខាន់មួយចំនួនដែលភាគីទាំងពីរបានឈានដល់នាពេលកន្លងទៅ ជំរុញការអភិវឌ្ឍកិច្ចការសង្គមនិយមនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េដោយវិធីនយោបាយ ដ៏ដូចជាខិតខំគាំពារសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ៕
អ្នកបកប្រែ:Xu Xiaoxia