មើលពីរបៀបដែលលោកស៊ីជីនភីងប្រធានរដ្ឋចិនកសាងប្រទេសចិនដ៏ស្រស់ស្អាត

2021-01-13 16:05:28 |ប្រភព:CRI

លោកស៊ីជីនភីងដែលបានរស់នៅទីជនបទនៃប្រទេសចិនកាលពីនៅវ័យក្មេងបានយល់ដឹងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងរបស់ប្រទេសចិន។ គាត់ដឹងយ៉ាងច្បាស់ថាអ្វី ជាបញ្ហាក្នុងការអភិវឌ្ឍជនបទហើយអ្វីដែលអ្នកជនបទត្រូវការ ។

នៅភូមិលាំងជាហឺនៃខេត្តShannxi  លោកស៊ីជីនភីងធ្លាប់បានដឹកនាំប្រជាជនដែលរស់នៅតំបន់ខ្ពង់រាបដីលឿនសាងសង់ឡជីវឧស្ម័ន និងកែលំអបរិស្ថានរស់នៅ។នៅស្រុកZhengdingខេត្តHebeiលោកបានចុះត្រួតពិនិត្យដោយផ្ទាល់នូវការកែតម្រូវបញ្ហា“ទ្រុងជ្រូកជាប់ជាមួយបង្គន់អនាម័យ”ហើយបង្គាប់ឱ្យសាងសង់បន្ទប់ទឹកសាធារណៈ។

លោកស៊ីជីនភីងតែងតែតម្កល់បញ្ហាសាងសង់ភូមិស្រុកឱ្យបានប្រសើរជាងមុន។តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក​  គំនិតអរិយធម៌អេកូឡូស៊ីដែលកសាងប្រទេសចិនដ៏ស្រស់ស្អាតត្រូវបានអនុម័តឥតឈប់ឈរ  ហើយវិធានការពាក់ព័ន្ធត្រូវបានដាក់ចេញជាបន្តបន្ទាប់។ក្នុងចំណោមនោះ ការកសាង"ជនបទដ៏ស្រស់ស្អាត" ជារឿងសំខាន់បំផុត ។

ថែរក្សាទឹកថ្លា​ភ្នំបៃតង​ ​ចងចាំស្រុកកំណើត។នៅក្នុងប្រទេសចិនសព្វថ្ងៃនេះ  ជនបទដ៏ស្រស់ស្អាតដូចជាផ្ទាំងគំនូរដ៏ស្រស់ត្រកាល ៕

 

អ្នកបកប្រែ:Kong Siqi