ថ្ងៃទី១៤ ខែមករា អ្នកនាំពាក្យអគ្គនាយកដ្ឋានគយចិនបានថ្លែងថា ឆ្នាំ២០២០ បរិមាណសរុបនៃការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយប្រទេសហត្ថលខីចំនួន១៤ទៀតនៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលហៅកាត់ថា RCEP គឺត្រូវជា១០,២ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣,៥% ដែលត្រូវជា៣១,៧%នៃបរិមាណនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នា។ក្នុងនោះ ការនាំចេញមានទំហំ៥,៣៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង២,២%។ប្រទេសអាស៊ានទាំង១០ជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសចិន ដែលមានបរិមាណនាំចេញនាំចូលសរុបកើនឡើង៧%។
អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា បច្ចុប្បន្ន RCEP ជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក មានសក្តានុពលយ៉ាងធំធេង សមាជិកនានាសុទ្ធតែពោរពេញដោយក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងនេះ។អគ្គនាយកដ្ឋានគយចិនកំពុងខិតខំជំរុញការងារត្រៀមមុនពេលអនុវត្តកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕
អ្នកបកប្រែ:Liu Yan