ថ្ងៃទី១២ ខែមករា ប្រទេសចិនបានប្រគល់សម្ភារៈប្រឆាំងជំងឺកូវីដ19សំខាន់ៗមួយចំនួនដល់ប្រទេសមីយ៉ាន់ម៉ា។
លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ាបានថ្លែងក្នុងពិធីប្រគល់និងទទួលអំណោយរបស់ភាគីចិន ថា ប្រទេសចិននឹងប្រគល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ19 ចំនួន ៣ សែន ដូសជាបន្ទាន់ដល់ប្រទេសមីយ៉ាន់ម៉ា ហើយចិននឹងរួមជាមួយមីយ៉ាន់ម៉ាប្រយុទ្ធនឹងជំងឺឆ្លងរហូតដល់យកឈ្នះលើជំងឺនេះ ក៏ដូចជារួមគ្នាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។
លោក Myint Htwe រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ាបានថ្លែងថា មីយ៉ាន់ម៉ាសូមវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានបន្ទាប់ពីបានជម្នះលើឥទ្ធិពលនៃជំងឺឆ្លងដោយជោគជ័យ។ ចិនបានបញ្ជូនក្រុមបុគ្គលិកវេជ្ជសាស្ត្រមកជួយមីយ៉ាន់ម៉ាដើម្បីសង្គ្រោះនិងព្យាបាលអ្នកជំងឺកូវីដ19 ថែមទាំងបានផ្គត់ផ្គង់វ៉ាក់សាំងទៀត ដែលបានធានាប្រកបដោយប្រសិទ្ធភាពនូវសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ារីករាយបន្តធ្វើកិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំងជាមួយចិន ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងមីយ៉ាន់ម៉ានិងចិន៕
អ្នកបកប្រែ:Deng Qian