ក្រសួងពាណិជ្ជកម្មចិន៖ ចិនកំពុងធ្វើការពិនិត្យនីតិវិធីលើការអនុម័តកិច្ចព្រមព្រៀងRCEP ដែលនឹងសម្រេចក្នុងរយៈពេល៦ខែ

2021-01-15 17:28:57 |ប្រភព:CRI

លោក GaoFeng ​​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​​បាន​ថ្លែង​នៅ​ទីក្រុង​ប៉េកាំង​នា​ថ្ងៃទី​១៤ ខែមករា​ ថា    ​ចាប់​​ពីខែធ្នូ ឆ្នាំ២០២០ ​មក  ប្រទេស​​ចិន​បាន​ចាប់ផ្តើម​ដំណើរការ​ពិនិត្យ​នីតិវិធី​នៃ​ការ​អនុម័ត​​ « កិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​»​ (RCEP)  ​បច្ចុប្បន្ន​​ការងារ​ពាក់ព័ន្ធ​កំពុង​ដំណើរការ​យ៉ាង​ល្អ​រលូន។

លោក​បាន​​ណែនាំ​​ថា    ​​ការងាររៀបចំ​​សំខាន់​ៗ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​កំពុង​អនុវត្ត​យ៉ាង​ស្ថិរភាព ដែល​​រួម​មាន​៖ ​ ​១ ​​រៀបចំ​ការងារ​ត្រៀម​នៃ​ការអនុវត្ត​នៅ​កន្លែង​ដើម​នៃផលិតផល​ ដើម្បី​​ធានា​​​​ចិន​អាច​បំពេញ​កាតព្វកិច្ច​​បន្ថយ​ពន្ធ​​បន្ទាប់ពី​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​​​ , ២ ​ក្រសួង​នានា​បាន​​ស្វែងយល់​ច្បាស់​នូវ​កាតព្វកិច្ច​​ពាក់ព័ន្ធ​របស់​ខ្លួន​ដែល​ត្រូវ​កំណត់​ក្នុង​កិច្ចព្រមព្រៀង ​ដើម្បី​ធានា​ថា​វិធានការ​អំពីការបើកទូលាយ​និង​កាតព្វកិច្ច​​បទប្បញ្ញត្តិ​​ត្រូវ​អនុម័ត​ដោយ​គ្រប់​ជ្រុងជ្រោយ,  ៣ ​បង្កើន​​ការបណ្តុះ​បណ្តាល​នៃ​ការអនុម័ត  ​។ ​កា​ពិនិត្យ​នីតិវិធី​និង​ការងារ​ត្រៀម​នៃការអនុម័ត​ផ្នែក​ចិន​នៃ​កិច្ចព្រមព្រៀង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៦ ខែ​៕​​​

 

អ្នកបកប្រែ:Deng Qian