តាមទន្នន័យដែលចេញផ្សាយដោយក្រសួងឧស្សហកម្មនិងទូរគមនាគមន៍ចិនកាលពីថ្មីៗនេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២០ បរិមាណទទួលបានការបញ្ជាទិញនាវាថ្មីរបស់ចិនបានលើសពីប្រទេសកូរ៉េខាងត្បូង ដែលជាប់លេខមួយលើពិភពលោក។ ទន្នន័យថ្មីបំផុតនេះបានបង្ហាញឱ្យដឹងទៀតថា នៅឆ្នាំ ២០២០ បរិមាណទទួលបានការបញ្ជាទិញនាវាថ្មីរបស់ចិននិងកូរ៉េខាងត្បូងបានរក្សាក្នុងអត្រា ៤៨,៨% និង ៤១,៤% នៃកូតាសរុបនៅទូទាំងពិភពលោកដែលបានស្ថិតនៅលំដាប់ទីមួយនិងពីរដោយឡែកពីគ្នា រីឯប្រទេសជប៉ុនបានទទួលបានកូតាប្រហែល ៧ % ស្ថិតនៅលំដាប់លេខរៀងទីបី ។
គួរបញ្ជាក់ថា បរិមាណសម្រេចការផលិតនាវានិងទទួលការបញ្ជាទិញនាវាក្នុងឆ្នាំ ២០២០ របស់ចិនត្រូវជាអត្រា ៤៣,១% និង ៤៤,៧% ដែលបានបន្តនាំមុខគេក្នុងអត្រាសរុបនៃសកលលោកទាំងមូល៕
អ្នកបកប្រែ:Yao Shiya