រដ្ឋាភិបាលអាមេរិកដែលជិតនឹងផុតអាណត្តិ បានដាក់ទណ្ឌកម្មទៅលើផលិតផលស៊ីនជាំងម្តងទៀត ។ នៅថ្ងៃទី១៣ ខែមករា រដ្ឋបាលគយនិងការពារព្រំដែនរបស់អាមេរិកបានចេញសេចកី្តប្រកាសឱ្យដឹងថា នៅចក្រទ្វារព្រំដែនរបស់អាមេរិកទាំងអស់ នឹងឃាត់ទុកផលិតផលធ្វើពីសំឡីកប្បាសនិងប៉េងប៉ោះរបស់ស៊ីនជាំង ទោះបីជាផលិតផលដែលកែច្នៃនៅតតិយប្រទេសក៏ដោយ ក៏ត្រូវឃាត់ទុកមិនឱ្យចូលដែនទេ ។
អ្នកផងទាំងពួងចង់សួរថា តើរដ្ឋាភិបាលអាមេរិកស្អប់ខ្ពើមផលិតផលស៊ីនជាំងដល់កម្រិតយ៉ាងណា? ការពិតជាក់ស្តែងបានបញ្ជាក់រួចជាស្រេចហើយថា អ្វីដែលហៅថា “ការបង្ខំធ្វើពលកម្ម” គ្រាន់តែជាពាក្យភូតកុហកដែលប្រឌិតដោយអ្នកនយោបាយអាមេរិកមួយចំនួននិងធនាគារគំនិតប្រឆាំងប្រទេសចិនដែលទទួលប្រាក់ឧបម្ថម្ភពីអ្នកនយោបាយអាមេរិក ដោយយកពាក្យភូតកុហកនេះធ្វើជាលេស អាមេរិកបានដាក់ទណ្ឌកម្មទៅលើផលិតផលស៊ីនជាំង ទង្វើនេះធ្វើឱ្យពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់នូវអនុត្តរភាព ភាពលាក់ពុត និងចេតនាអាក្រក់របស់ “អ្នកការរពារសិទ្ធិមនុស្ស” ។
ក្នុងនាមជាឧស្សាហកម្មសំខាន់របស់តំបន់ស៊ីនជាំង ឧស្សាហកម្មសំឡីកប្បាសនិងប៉េងប៉ោះបានផ្តល់ឱកាសការងារយ៉ាងច្រើនសម្បើមដល់តំបន់ស៊ីនជាំង ។ អ្នកនយោបាយអាមេរិកមួយចំនួននិយាយតែមាត់ពី “សិទ្ធិមនុស្ស”ជារៀងរាល់ថ្ងៃ ប៉ុន្តែបែរជាប៉ុនប៉ងបំផ្លាញការរកស៊ីរបស់ប្រជាជននៅតំបន់ស៊ីនជាំង តើពួកគេចង់បង្ក “ការបង្ខំបាត់បង់ការងារ”នៅតំបន់ស៊ីនជាំងទេ ?
ដោយឡែក នៅក្នុងការធ្វើសកលភាវូបនីយកម្មកម្រិតខ្ពស់នាពេលបច្ចុប្បន្ន អ្នកនយោបាយអាមេរិកយកបញ្ហាស៊ីនជាំងធ្វើជាលេស ក្នុងន័យទប់ស្កាត់ប្រទេសចិន ហើយអនុវត្តបទបញ្ជាហាមឃាត់ទៅលើផលិតផលនៃតំបន់ស៊ីនជាំងដោយប្រើប្រាស់មធ្យោបាយរដ្ឋបាល ប្រការនេះមិនអាចចៀសវាងបានឡើយពី ការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគ្រាសអាមេរិក ។
តាមការប៉ាន់ប្រមាណរបស់សមាគមសិទ្ធិកម្មកររបស់អាមេរិកឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននិងពាណិជ្ជករលក់រាយអាមេរិកបាននាំចូលសម្លៀកបំពាក់ដែលបានប្រើប្រាស់សំឡីកប្បាសស៊ីនជាំង លើសពី១ពាន់៥រយលាន ត្រូវជាទឹកប្រាក់លើសពី២ម៉ឺនលានដុល្លារអាមេរិក ។ ក៏ដូចទីភ្នាក់ងារសារព័ត៌មានBloomberg បានវិភាគដូច្នោះថា នយោបាយចំពោះមុខរបរសម្លៀកបំពាក់របស់អាមេរិក ទង្វើរបស់រដ្ឋបាលគយអាមេរិកបែបនេះ គឺជាការវាយប្រហារមួយលើក មិនបាច់សង្ស័យឡើយ ក៏នឹងជះឥទ្ធិពលអវិជ្ជមានចំពោះមុខរបរពាក់ព័ន្ធ បណ្តាលឱ្យទីផ្សារអន្តរជាតិមានភាពរង្គោះរង្គើ ទីបំផុតនឹងបំផ្លាញដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់លើផ្ទៃអន្តរជាតិ ក្នុងនោះក៏បូករួមទាំងអ្នកប្រើប្រាស់របស់អាមេរិកផងដែរ ។
ប្រឈមនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកនយោបាយអាមេរិកមួយចំនួនមិនផ្តោតសំខាន់និងមិនបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែនៅតែប្រព្រឹតិ្តទង្វើ “ឆ្កួតឡប់ៗចុងក្រោយបំផុត”ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស និងបង្កការបដិបក្ខគ្នានិងការប៉ះទង្គិចគ្នាដោយមិនសំចៃដៃ បណ្តាលឱ្យបំភ្លិចបំផ្លាញដល់ផលប្រយោជន៍រួមជាសកល ។ ធាតុពុលខាងនយោបាយរបស់ពួកគេ បំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ហើយពិតជានឹងត្រូវប្រវតិ្តសាស្ត្របោះបង់ចោលជាមិនខាន ៕
អ្នកបកប្រែ៖ Guo Xiangqing