ប្រទេសចិនបានចាប់ផ្តើមការងារចាក់វ៉ាក់សាំងកូវីដ១៩សម្រាប់ក្រុមមនុស្សសំខាន់ៗតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បច្ចុប្បន្នបានចាក់វ៉ាក់សាំងចំនួនជាង ១០ លានដូស។
នៅដំណាក់កាលនេះ ក្រុមមនុស្សសំខាន់ដែលត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ភាគច្រើនជាបុគ្គលិកបម្រើការងារដែលមានអត្រាឆ្លងកាត់កូវីដ១៩ខ្ពស់ដូចជា ការនាំចូលដោយការដឹកជញ្ជូនត្រជាក់ ការត្រួតពិនិត្យនៅច្រកទ្វារព្រំដែន ការណែនាំនាវាធ្វើនាវាសចរណ៍ ការបម្រើសេវាអាកាសចរណ៍ ទីផ្សារលក់បន្លែនិងគ្រឿងសមុទ្រ គមនាគមន៍សាធារណៈវេជ្ជសាស្ត្រការគ្រប់គ្រងនិងគាំពារជំងឺ និងឧស្សាហកម្មដទៃទៀត។ ប្រជាជនត្រូវបំពេញការងារ ឬបន្តការសិក្សានៅប្រទេសឬតំបន់ដែលមានអត្រាឆ្លងកាត់ជំងឺកូវីដ១៩កម្រិតមធ្យមនិងខ្ពស់។
ជាទូទៅ ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩របស់ប្រទេសចិនមានស្ថេរភាពនិងមានសណ្តាប់ធ្នាប់ បន្ទាប់មកនឹងធ្វើការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ពីក្រុមមនុស្សសំខាន់ទៅកាន់ប្រជាជនធម្មតាជាបន្តបន្ទាប់៕
អ្នកបកប្រែ៖ លីហ្សា