ក្រសួងការបរទេសចិនប្រកាសដាក់ទណ្ឌកម្មទៅលើមន្រ្តីអាមេរិកដែលមានសកម្មភាពមិនគប្បីក្នុងបញ្ហាពាក់ព័ន្ធតំបន់ហុងកុងនិងតៃវ៉ាន់

2021-01-19 17:38:06 |ប្រភព:CRI

ទាក់ទិននឹង​រឿងដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​មន្រ្តី​រដ្ឋាភិបាល​មជ្ឈិម​ចិននិង​រដ្ឋបាល​តំបន់​ពិសេសហុងកុង​ចំនួន ៦ រូប​នៅពេល​មុន​នេះ  លោក​ស្រី​Hua Chunying អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែងនៅ​​ថ្ងៃទី ១៨ ​ខែមករាថា ប្រទេស​ចិន​បាន​សម្រេច​​ចិត្ត​ដាក់ទណ្ឌកម្ម​ស្មើគ្នា​ទៅ​លើ​មន្រ្តីរដ្ឋបាល​ មន្រ្តីបុគ្គលិក​​នៅ​រដ្ឋសភា ​បុគ្គលិកនៃ​អង្គការ​ក្រៅរដ្ឋាភិបាល​​​និង​សមាជិកគ្រួសារ​របស់ពួកដោយ​មាន​អំពើ​មិន​គប្បីត្រូវ​ទទួល​ខុសត្រូវ​​​សំខាន់​ក្នុង​បញ្ហា​ពាក់ព័ន្ធហុងកុង ។ 

ពេល​ឆ្លើយ​តប​សំណួរ​ពាក់ព័ន្ធ​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​នៃ​ក្រសួង​ការបរទេស​ចិន​នា​ថ្ងៃដដែល លោកស្រីHua Chunying បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​បានលូកដៃ​​យ៉ាងគឃ្លើនក្នុង​​កិច្ចការ​របស់​ហុងកុង ធ្វើ​ការ​ជ្រៀតជ្រែក​យ៉ាងកម្រាលក្នុង​​កិច្ចការផ្ទៃក្នុង​​និង​អធិបតេយ្យភាព​ផ្នែកប្រព័ន្ធ​យុត្តិធម៌​របស់ប្រទេសចិន​ វា​បាន​ល្មើសយ៉ាង​ខ្លាំង​ទៅ​នឹង​​ច្បាប់​អន្តរជាតិ​និង​ក្រម​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​​​ ។ ប្រទេសចិន​​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​​និង​ថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​ចំពោះរឿង​​នេះ ។

ក្រៅពីនេះ ទាក់ទិននឹង​រឿងដែល​អាមេរិក​បានធ្វើ​​សកម្មភាព​មួយ​ចំនួនដូចជា​​ការ​បន្ធូរ​ការ​ដាក់កំហិតក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​តៃវ៉ាន់​ជាដើម​កាល​ពី​ពេល​ថ្មីៗកន្លង​​នេះ លោក​ស្រីHua Chunying​បាន​លើក​ឡើងថា ដោយ​សារ​ភាគីអាមេរិកបាន​ការប្រព្រឹត្តិ​​ទង្វើ​​ខុស​ឆ្គង ដូចនេះ​ភាគី​ចិន​បាន​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​លើមន្រ្តីពាក់​ព័ន្ធ​​របស់អាមេរិក​ដែលបាន​ធ្វើ​សកម្មភាព​មិន​គប្បី​ក្នុង​បញ្ហា​តៃវ៉ាន់​ ៕

 

អ្នកបកប្រែ:Zhai Qianqian