រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យកាលពីថ្ងៃទី ១៨ ខែមករាបង្ហាញថា ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនប្រចាំឆ្នាំ២០២០បានលើសពី ១០០ទ្រីលានយ៉ាន់ប្រាក់ចិនជាលើកដំបូង កើនឡើង ២.៣%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើក្នុងថ្ងៃដដែលនោះ លោកNingJizhe អគ្គនាយកនៃរដ្ឋបាលជាតិស្ថិតិចិនបានបញ្ជាក់ថា ប្រការដេលGDP របស់ចិនលើសពី ១០០ ទ្រីលានយាន់ប្រាក់ចិន បានបង្ហាញថា កម្លាំងសេដ្ឋកិច្ច បច្ចេកវិទ្យានិងកម្លាំងជាតិចម្រុះរបស់ចិនបានឡើងដល់កម្រិតថ្មីមួយទៀត ដែលមានអត្ថន័យយ៉ាងសំខាន់ក្នុងការកសាងសង្គមដែលប្រជាជនមានជីវភាពធូធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបកម្មដោយគ្រប់ជ្រុងជ្រោយ ។
ជុំវិញសភាពការណ៍សេដ្ឋកិច្ចជាតិចិនឆ្នាំ២០២០ លោកNing Jizhe បានថ្លែងថា គោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនបានសម្រេចរួចហើយ ថែមទាំងទទួលបានផលល្អជាងការរំពឹងទុកទៀតផង ។
អ្នកបកប្រែ:Li Qingli