លោកស៊ី ជីនភីង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង

2021-01-19 19:07:58 |ប្រភព:CRI

ថ្ងៃទី ១៨ ខែមករា លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​ចិន​បាន​ចុះត្រួតពិនិត្យ​ការងារ​ត្រៀមរៀបចំ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវរងា​និងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង ។ លោក​ស៊ី ជីនភីងបាន​អញ្ជើញ​ទៅត្រួតពិនិត្យ​​ការងារ​នៅ​កីឡដា្ឋនរដ្ឋធានី​ដែលស្ថិតនៅ​ខណ្ឌហៃទាន​​ទីក្រុងប៉េកាំង មជ្ឈមណ្ឌលជាតិ​ស្គីទឹកកក​លើភ្នំ​​និង​មជ្ឈមណ្ឌលជាតិ​កីឡាBobsleighនិងSledដែលស្ថិត​នៅខណ្ឌយៀនឈីងទីក្រុងប៉េកាំង ដើម្បីស្វែងយល់ពីសភាពការណ៍សាងសង់​កីឡដ្ឋាន​និង​សភាពការណ៍ត្រៀម​ចូលរួមការ​ប្រកួត​របស់កីឡាករ​កីឡាការិនី​ជាដើម ព្រមនិង​សួរសុខទុក្ខ​កីឡាករ​កីឡាការិនី​ គ្រូបង្វឹក ក្រុមការងាររៀបចំការ​ប្រកួត​ប្រចាំនៅខណ្ឌយៀនឈីង ​និង​តំណាង​ពាក់ព័ន្ធ​ ៕

អ្នកបកប្រែ:Zhai Qianqian