ប្រទេស​ចិននឹងជំរុញប្រព័ន្ធ​ធានា​រ៉ាប់​រង​សង្គមឱ្យ​កាន់តែ​មានសុក្រឹតភាពនៅ​ឆ្នាំ​២០២១

2021-01-20 18:07:48 |ប្រភព:CRI

អ្នក​សារព័ត៌មាន​ទទួល​បាន​ដំណឹង​ពី​ក្រសួង​ធនធាន​មនុស្ស​និង​ធានារ៉ាប់​រង​សង្គម​ចិន​កាលពី​ថ្ងៃទី ១៩​ ខែ​មករា​ថា​  ប្រទេស​ចិននឹងជំរុញឱ្យ​ប្រព័ន្ធ​ធានា​រ៉ាប់​រង​សង្គមឱ្យ​កាន់តែ​មានសុក្រឹតភាពនៅ​ឆ្នាំ​២០២១  ។

ឆ្នាំ​២០២១ ស្ថាប័ន​ធានារ៉ាប់​រង​សង្គម​នឹង​ផ្តោត​សំខាន់ទៅលើ​ការ​រក្សា​ស្ថិរភាព​និង​បង្កើន​ឱកាស​ការងារ​ជូន​ប្រជា​ពល​រដ្ឋ​ រក្សា​ស្ថិរភាព​នៃ​​តួអង្គ​​​ទីផ្សារ​និង​ឱកាស​ការងារ​ ធានា​ឱ្យ​និសិត្ស​បញ្ចប់ការ​សិក្សា​ពី​​គ្រឹះស្ថាន​ឧត្តម​សិក្សា ពលករ​ចំណាកស្រុក​​ទៅ​ធ្វើ​ការនៅ​ទីក្រុង​ និង​​អ្នក​ជួប​បញ្ហា​លំបាកក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិតមាន​ការងារ​ធ្វើ​​ ក្នុង​ន័យ​រក្សា​ស្ថិរភាព​ជាទូទៅ​នៃការ​​ប្រកប​របរចិញ្ចឹម​ជីវិត​​ ។

ក្រៅពីនេះ​     រដ្ឋាភិបាល​ចិន​នឹង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​ថែមទៀត​នូវ​យន្តការ​ជួយ​តំបន់​មិន​រីក​ចម្រើន​ ពង្រឹង​សមិទ្ធផល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រនៃ​ប្រព័ន្ធ​ធានារ៉ាប់​រង​សង្គម​ ដែល​ផ្តោត​សំខាន់ទៅលើ​ការ​ជួយ​ដោះស្រាយ​បញ្ហា​លំបាកនៃ​ប្រជាពល​រដ្ឋ​ ។

តាម​ទន្និន័យ​​បាន​បង្ហាញ​ថា​ ឆ្នាំ​២០២០ នៅ​ទីក្រុង​​ទាំង​អស់​របស់​​ប្រទេស​ចិន​បាន​បង្កើន​ឱកាស​ការងារ​ចំនួន​ ១១៨៦ ម៉ឺន​នាក់​ ខ្ពស់​ជាង​គោល​ដៅ​​រំពឹងទុកបាន​គ្រោង​ថា​លើស ៩០០ ម៉ឺន​នាក់​​ ។

 

អ្នកបកប្រែ:Li Qinngli