លោកស៊ី ជីនភីង៖ ការងាររៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិកជនពិការដូវរងាក្រុងប៉េកាំងដែលបានប្រព្រឹត្តទៅដោយរលូនបានបង្ហាញយ៉ាងពេញលេញនូវឧត្តមភាពនៃប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសចិន

2021-01-20 18:11:27 |ប្រភព:CRI

កាលពី​ថ្ងៃទី ១៩ ខែមករា លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​ធ្វើ​ដំណើរ​តាម​រទេះ​ភ្លើង​ល្បឿនលឿន​ទៅកាន់ទីតាំង​ប្រកួតកីឡា​​ក្រុង​​Zhangjiakou ដើម្បី​ចុះត្រួតពិនិត្យ​ការងារ​រៀបចំ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវរងា​និង​ការ​ប្រកួត​កីឡាអូឡាំពិកជនពិការដូវរងា​ក្រុង​ប៉េកាំង ។ ពេល​ទៅដល់​ចំណត​Taizicheng លោក​បាន​ដើរចូល​សាល​ផ្តល់​សេវាកម្មជូន​​កីឡាករកីឡាការិនីក្នុង​​ស្ថានីយរទេះភ្លើង ហើយ​ស្តាប់​​របាយការណ៍​និង​ពិនិត្យ​មើល​ផែនទីបណ្តាញ​ផ្លូវដែក​ក្នុង​តំបន់​​ប៉េកាំង ធានជីន និង​ហឺពៃ និង​ប្លង់​​ទីតាំង​នៃ​ផ្លូវរទេះភ្លើងល្បឿនលឿនពីទីក្រុង​ប៉េកាំង​ដល់​ទីក្រុង​​​Zhangjiakou និង​ទីតាំង​​ប្រកួតកីឡា​ដទៃទៀត​ ។ លោក​ស៊ី ជីនភីង​បាន​លើក​ឡើង​ថា រទេះភ្លើង​ល្បឿន​លឿន​គឺ​ជា​គំរូជោគជ័យ​មួយនៃ​ការ​ច្នៃប្រឌិតថ្មី​ដោយ​ម្ចាស់ការរបស់ប្រទេសចិន​​ ពី​​គ្មាន​ទៅមាន​ ពី​ការនាំចូល រៀនសូត្រ​ដល់​ការ​ធ្វើ​ការ​ច្នៃប្រឌិតថ្មី​ រហូត​ដល់​ការធ្វើ​ការ​ច្នៃប្រឌិតថ្មី​ដោយ​ម្ចាស់ការ​ ហើយ​បច្ចុប្បន្ន​នេះ បាននាំមុខគេ​លើ​ពិភពលោក​ ។ យើង​ត្រូវ​​បូកសរុប​បទពិសោធន៍​ បន្ត​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​ ដើម្បី​ទទួល​​ការអភិវឌ្ឍ​បាន​កាន់តែ​ច្រើន​ថែមទៀត​ក្នុង​អំឡុង​ពេល​អនុវត្ត​ “ផែនការ​ ៥ ឆ្នាំ​ទី ១៤ ” ។

លោកស៊ី ជីនភីងបាន​បញ្ជាក់ទៀត​ថា​ ការងាររៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិកជនពិការដូវរងាក្រុងប៉េកាំងដែលបានប្រព្រឹត្តទៅដោយរលូនបានបង្ហាញយ៉ាងពេញលេញនូវឧត្តមភាពនៃប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសចិន។

អ្នកបកប្រែ:Zhai Qianqian