
នៅឆ្នាំ២០២០ ក្រោមការទប់ស្កាត់ជំងឺកូវីដ១៩ តាមលក្ខណៈធម្មតា គម្រោងទំនាក់ទំនងនិងតភ្ជាប់គ្នានៃខេត្តយូណានត្រូវបានជម្រុញទៅមុខប្រកបដោយសុវត្ថិភាព និងស្ថេរភាព។

នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០ផ្លូវល្បឿនលឿនវៀងវៀង(ទីក្រុងវៀងចន្ទន៍-ស្រុក VangVieng)ដែលវិនិយោគរួមគ្នាដោយខេត្តយូណាននិងប្រទេសឡាវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលធ្វើឱ្យប្រវត្តិសាស្ត្រគ្មានផ្លូវល្បឿនលឿននៃប្រទេសឡាវត្រូវបានបញ្ចប់។ នៅថ្ងៃទី១០ខែមករាឆ្នាំនេះការចុះហត្ថលេខាលើគម្រោងផ្លូវដែកកិច្ចសហប្រតិបត្តិការចិន - មីយ៉ាន់ម៉ាបានធ្វើឱ្យចិន - មីយ៉ាន់ម៉ាបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការសាងសង់ផ្លូវដែក។លើសពីនេះទៀតផ្លូវដែកចិន-ឡាវនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំនេះ។

បច្ចុប្បន្នផ្លូវអាកាសចរណ៍នៃខេត្ដយូណានបានសម្រេចគ្របដណ្តប់ពេញរដ្ឋធានីឬរាជធានីនៃប្រទេសនៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ហើយបានសាងសង់ច្រកផ្លូវទឹកទន្លេឡានឆាង-មេគង្គ ច្រកផ្លូវទឹកទន្លេហុងហឺនៃប្រទេសចិន-វៀតណាម និងច្រកផ្លូវទឹកប្រទេសចិន-មីយ៉ាន់ម៉ា ។ ខេត្តយូណានបានពង្រីកការទំនាក់ទំនងនិងការតភ្ជាប់បន្តជាមួយប្រទេសជុំវិញខ្លួនលើវិស័យថាមពលនិងទូរគមនាគមន៍។

គិតឆ្នាំ២០២០ដៃគូពាណិជ្ជកម្មរបស់ខេត្តយូណានបានពង្រីកបន្ថែមដល់ចំនួន ២០៦ ប្រទេសនិងតំបន់ ឯប្រទេសតំបន់អាស៊ានបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខេត្តយូណានក្នុងរយៈពេលយ៉ាងយូរ។

អ្នកបកប្រែ៖ លីហ្សា