ខេត្តយូណាន កាន់តែស្រស់ស្អាត

2021-01-21 10:29:28 |ប្រភព:yunnangateway

នៅរដូវរងា  ខេត្តយូណានមានផ្ទៃមេឃខៀវស្រងាត់និងពពកសដ៏ស្រស់ស្អាត    បឹងខ្ពង់រាបទាំង៩នៅក្រោមពន្លឺព្រះអាទិត្យដូចគុជបញ្ចេញពន្លឺចែងចាំង។

នៅក្បែរបឹងទានឈី  អ្នកទេសចរមកលេងកម្សាន្តជាច្រើន  សត្វរំពេរជំពុះក្រហមហោះហើរទៅវិញទៅមក។  ដោយសារគុណភាពទឹកនៃបឹងទានឈីមានស្ថេរភាពនិងប្រែជាប្រសើរឡើងសត្វបក្សីព្រៃជិតមួយរយប្រភេទបានវិលត្រឡប់មកច្រាំងបឹងទានឈីវិញ។បច្ចុប្បន្ន  គុណភាពទឹកនៃបឹងទានឈីគឺឡើងដល់កម្រិតល្អបំផុតក្នុងរយៈពេល៣០ឆ្នាំ។

លើសពីនេះទៀត  គុណភាពទឹកនៃបឹងអឺហៃក្នុងមណ្ឌលស្វយ័តជនជាតិបៃ ដាលី នៃខេត្តយូណានមានក៏កែលំអរជាបន្តបន្ទាប់ផងដែរ។  បទពិសោធន៍គ្រប់គ្រងបឹងរបស់ខេត្តយូណានត្រូវបានផ្សព្វផ្សាយនិងផ្លាស់ប្តូរទូទាំងប្រទេស៕

អ្នកបកប្រែ៖ លីហ្សា