ខេត្តយូណានជាខេត្តដែលមានជនជាតិជាច្រើន សរុបចំនួន២៦ជនជាតិ ។ ប៉ុន្មានឆ្នាំនេះ មុខមាត់ប្រជាជនជនជាតិភាគតិចព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់ជនជាតិភាគតិចមានការបម្រែបម្រួលដ៏ធំសម្បើម។
ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ផលិតផលក្នុងស្រុកសរុបរបស់តំបន់ស្វយ័តជនជាតិរបស់ខេត្តយូណានជាមធ្យមប្រចាំឆ្នាំបានកើនឡើង៩,៥% ហើយអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃសន្ទស្សន៍សំខាន់អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមខ្ពស់ជាងកំរិតមធ្យមទូទាំងខេត្តយូណាន។
រហូតមកដល់ពេលនេះស្រុកក្រីក្រចំនួន៨៨និងប្រជាជននៅតាមជនបទក្រីក្រចំនួន៥.៥៦០៦លាននាក់របស់ខេត្តនេះត្រូវបានគេដកចេញពីភាពក្រីក្រទាំងស្រុង។ ក្នុងតំបន់ជនជាតិភាគតិចមានអាកាសយានដ្ឋានចំនួន១០បានដាក់ឱ្យប្រើប្រាស់ មណ្ឌលស្វយ័តជនជាតិភាគតិចចំនួន៤បានឈានចូលដល់“យុគសម័យផ្លូវដែកល្បឿនលឿន”៕
អ្នកបកប្រែ៖ លីហ្សា