ប្រជាជន​​លើសពី​ ១៥ លាន​នាក់នៅ​ទូទាំង​ប្រទេស​ចិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩

2021-01-21 18:24:12 |ប្រភព:CRI

ការិយាល័យយន្តការរួមគ្នា​បង្ការនិង​គ្រប់គ្រង​ជំងឺ​កូវីដ​១៩នៃ​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​រៀបចំធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២០ ខែ​មករា​ ។ ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​នេះ​ លោក​WangBin អ្នកសង្កេតការណ៍​ពិសេស​នៃ​នាយកដ្ឋាន​​គ្រប់​គ្រងជំងឺ​ឆ្លងនៃ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​បញ្ជាក់​ថា​ គិតរហូត​ដល់​ពេល​បច្ចុប្បន្ននេះ​ ប្រជាជន​​លើសពី​ ១៥ លាន​នាក់​នៅ​ទូទាំង​ប្រទេស​ចិនបាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩  ។

ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​នេះ លោក​MiFeng អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​​បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី​សភាពការណ៍​នៃ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​នៃ​អង្គការ​សុខភាព​ពិភពលោកដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​​ ។ លោក​បាន​ថ្លែង​ថា​ កាលពី​ថ្ងៃទី ១៤ ខែ​មករា​ ក្រុម​អ្នកជំនាញ​អន្តរជាតិ​នៃអង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ដំណើរ​ទៅ​​ដល់​ក្រុងវូហាន​ ឥឡូវ​កំពុង​ធ្វើចត្តាឡីស័ក ។ ក្នុង​អំឡុងពេលនេះ​ អ្ន​ក​ជំនាញ​ចិននិង​អន្តរជាតិ​បានពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជា​ច្រើន​លើក​ ដើម្បី​កំណត់​ផែនការ​ការងារ​ ។ ភាគីទាំងពីរ​នឹង​ជំរុញ​ការងារ​ស្វែង​រក​ប្រភព​ដើមនៃ​វីរុសកូវីដ​១៩ ដោយ​មាន​របៀប​រៀប​រយ​តាមផែនការ​​ដែល​​ភាគី​ទាំងពីរ​បានកំណត់​កាលពីខែ​កក្កដា ឆ្នាំ​២០២០ ។

 

អ្នកបកប្រែ:Li Qingli