តាមទិន្នន័យសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២០ ដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា តាមស្ថិតិជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានលើសពី ១០០ ទ្រីលានយាន់ចិន ពោលគឺ១០១៥៩៨៦០០ លានយាន់ប្រាក់ចិន បើគណនាតាមតម្លៃដែលអាចប្រៀបធៀបបាន គឺកើនឡើង ២,៣% ប្រៀបធៀបនឹងឆ្នាំ ២០១៩ ។
ក្នុងបរិបទដែលពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងក្លាពីការរីករាលដាលនៃជំងឺឆ្លង ប្រទេសចិនបាននាំមុខគេក្នុងការគ្រប់គ្រងការរាលដាលនៃជំងឺឆ្លង នាំមុខគេស្តារផលិតកម្មឡើងវិញ និងនាំមុខគេសម្រេចកំណើនសេដ្ឋកិច្ច ។ ក្នុងឆ្នាំ ២០២០ ល្បឿនកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសរបស់ប្រទេសចិនបានសម្រេចកំណើនដោយផ្ទុយពីនិន្នាការទូទៅ ពោលគឺត្រូវជាកំណើន-6.8%,3.2%,4.9%,6.5% ។ ប្រការនេះបានបង្ហាញនូវផ្លែផ្កានិងកម្លាំងរស់រវើកនៃការអភិវឌ្ឍដែលប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ៕
អ្នកបកប្រែ:Zhai Qianqian