បុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ គ្រួសារនីមួយៗមមាញឹកធ្វើសាច់ប្រឡាក់

2021-01-22 18:30:22 |ប្រភព:yunnangateway

ក្នុងកំឡុងពេលដែលប្រទេសចិនអនុវត្ត "ផែនការ ៥ ឆ្នាំលើកទី ១៣" ប្រាក់ចំណូលរបស់ប្រជាជនទីបេបានកើនឡើងជាបន្តបន្ទាប់។ យោងតាមស្ថិតិពីរដ្ឋបាលតំបន់ស្វយ័តទីបេបានឱ្យដឹងថា ប្រាក់ចំណូលប្រើប្រាស់បានរបស់ប្រជាជនទីបេគិតជាមធ្យមនឹងកើនឡើងដល់ ២១៧៤៤ យ័ននៅឆ្នាំ ២០២០ ដែលបានកើនឡើង ៧៧,៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ ។

នៅពេលលោក Dan Zhen ដែលមកពីឃុំ ហ្សាសៀ  ស្រុក ម៉ូជូកុងកា តំបន់ទីបេទទួលបានប័ណ្ណបើកបរលោកបានទៅដល់ទីក្រុងឡាសាដើម្បីទិញរថយន្តមួយគ្រឿងភ្លាម។ លោក Dan Zhen បានប្រាប់អ្នកសារព័ត៌មានថា "ជីវិតរបស់ខ្ញុំបានប្រែជា​ល្អប្រសើរ​ហើយឥឡូវនេះ កូនប្រុសនិងកូនស្រីទាំងពីររបស់ខ្ញុំរកបានការងារធ្វើបន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។ ប្រព័ន្ធខ្ញុំនិងខ្ញុំបានចេញទៅក្រៅធ្វើការក្រៅពីការធ្វើស្រែចំការថែមទាំងមានប្រាក់ឧបត្ថម្ភតាមគោលនយោបាយជាតិប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗគឺមានចំនួនជាង ២ ម៉ឺនយ័ន" ។

យោងតាមទិន្នន័យបានបង្ហាញថាក្នុងឆ្នាំ ២០២០ ប្រាក់​ចំណូល​ប្រើ​ប្រាស់​បាន​របស់​ប្រជាជនទីបេគិត​ជា​មធ្យមនឹងឡើងដល់ ៤១១៥៦ យន់និង ១៤៥៩៨ យ័ន  ដែលបានកើនឡើង ១០% និង ១២,៧% បើប្រៀបធៀបនឹងឆ្នាំមុន។

ដោយសារលក្ខខណ្ឌដឹកជញ្ជូននិងភ័ស្តុភារទីបេត្រូវបានកែលំអជាបន្តបន្ទាប់បូករួមការកសាងប្រព័ន្ធព័ត៌មានវិទ្យាទីបេត្រូវបានកើនឡើងយ៉ាងឆាប់រហ័ស  ចំនួនអ្នកទិញទំនិញតាមអនឡាញនិងទំហំចំណាយរបស់ទីបេក៏បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅឆ្នាំ ២០២០ ក្នុងបុណ្យទិញទំនិញ "ថ្ងៃ១១ខែ១១" នៅលើវេទិកាទិញទំនិញអនឡាញTMail របស់ក្រុមហ៊ុន Alibaba  ទំហំទិញទំនិញរបស់ទីបេមានចំនួនដល់ ៤១២ លានយ័នហើយអាវរងាទូរស័ព្ទសម្លៀកបំពាក់សំឡីនិងផលិតផលផ្សេងៗទៀតត្រូវបានអតិថិជនទីបេពេញចិត្តក្នុងការជាវជាងគេ៕

អ្នកសារព័ត៌មាន៖Ge Sanglangjie Ge Sangbianjue

អ្នកបកប្រែ៖ លីហ្សា