ការវិនិយោគដោយផ្ទាល់នៅបរទេសរបស់ប្រទេសចិនកើនឡើង ៣,៣% ក្នុងឆ្នាំ ២០២០ តម្លៃប្រតិបត្តិសេវាកម្មម៉ៅការឆ្លងដែនលើសពី ១០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង

2021-01-22 19:23:52 |ប្រភព:CRI

យោងតាមស្ថិតិនៃក្រសួងពាណិជ្ជកម្មចិននិងរដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណ​បរទេសចិនបានឱ្យដឹងថា ​ការ​វិនិយោគផ្ទាល់នៅបរទេសរបស់ប្រទេស​ចិនក្នុងឆ្នាំ ២០២០ មានទំហំ ១៣២៩៤០លានដុល្លារអាមេរិកដែលបានកើនឡើង ៣,៣ %បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ក្នុងនោះ ការវិនិយោគដោយផ្ទាល់លើ​វិស័យមិនមែនហិរញ្ញវត្ថុនៅបរទេសមានចំនួន ១១០១៥០លានដុល្លារអាមេរិក។កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគជាមួយបរទេសរបស់ចិនបានរក្សាការអភិវឌ្ឍយ៉ាងនឹងនរនិងល្អប្រ​សើរ ពោលគឺ​ការវិនិយោគនៅបរទេសបានសម្រេចកំណើនជាទូទៅ។ ព្រមពេលជាមួយគ្នានេះ ឧស្សាហកម្មសេវាកម្មម៉ៅការឆ្លងដែនរបស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័សនិងល្អប្រសើរហើយតម្លៃប្រតិបត្តិសេវាកម្មម៉ៅការឆ្លងដែនបានលើសពី ១០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ។

 

អ្នកបកប្រែ:Ma Xiaoqing