គ្រូពេទ្យចិនបាននាំមកជីវភាពថ្មីដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហពីកំណើត

2021-01-25 18:14:43 |ប្រភព:yunnangateway

នៅថ្ងៃទី ២២ ខែមករា នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាបានបើកពិធីផ្សព្វផ្សាយចែករំលែកបទពិសោធន៍នៃការជួយកុមារកម្ពុជាដែលបានបញ្ជូនទៅវះកាត់ និងព្យាលបាលជំងឺបេះដូងចំហរនៅប្រទេសចិន ទទួលបានជោគជ័យ។ 

ក្នុងពិធីនេះ  មានកុមារាកម្ពុជាដែលមានអាយុ១៤ឆ្នាំមា្នក់ធ្លាប់មានជំងឺបេះដូងចំហពីកំណើត  ក្រោយពីគម្រោង“ដំណើរនៃក្តីស្រឡាញ់”នៃប្រទេសចិននិងកម្ពុជាអំពីការជួយព្យាបាលកុមារកម្ពុជាដែលមានជំងឺបេះដូងចំហពីកំណើតត្រូវបានចាប់ផ្តើម  នៅឆ្នាំ២០១៩  កុមារានេះបានឆ្លងកាត់គម្រោងនេះមកដល់ខេត្តយូណានប្រទេសចិនធ្វើការវះកាត់និងទទួលព្យាលបាលឱ្យជាសះស្បើយ។  ឥឡូវនេះ  កុមារានេះអាចចូលរួមសកម្មភាពកីឡាបានដូចធម្មតាហើយ។

កាលពីខែមករា  ឆ្នាំ ២០១៨  ប្រទេសចិននិងកម្ពុជាបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់អំពីការអនុវត្តន៍គម្រោង“ដំណើរនៃក្តីស្រឡាញ់” ហើយបានសំរេចចិត្តជួយព្យាបាលកុមារកម្ពុជាដែលមានជំងឺបេះដូងចំហរពីកំណើត ហើយមន្ទីរពេទ្យហ្វូវៃខេត្តយូណានប្រទេសចិនដែលទទួលខុសត្រូវលើគម្រោងព្យាបាលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក  គ្រូពេទ្យមកពីប្រទេសចិននិងកម្ពុជាបានទៅភូមិដាច់ស្រយាលក្នុងខេត្តចំនួនជាង ១០ ក្នុងប្រទេសកម្ពុជា  ហើយបានពិនិត្យកុមាររាប់ម៉ឺននាក់។

លោកបណ្ឌិត ជា មុនីឬទ្ធិ អ្នកទទួលខុសត្រូវភាគីកម្ពុជានៃគម្រោង“ដំណើរនៃក្តីស្រឡាញ់”បាននិយាយថា  គិតមកដល់ពេលនេះ  មានកុមារកម្ពុជាចំនួន ៨៧ នាក់ដែលមានជំងឺបេះដូងចំហរពីកំណើតបានទៅប្រទេសចិនក្នុងការទទួលការវះកាត់ដោយឥតគិតថ្លៃហើយបានជាសះស្បើយ សុខភាពត្រឡប់មកជាធម្មតាវិញ។

កាលពីឆ្នាំ២០២០មក  ការរាតត្បាតជំងឺកូវីដ១៩បាននាំមកនូវការលំបាកជាច្រើនដល់ការជំរុញគម្រោង“ដំណើរនៃក្តីស្រឡាញ់”  លោកបណ្ឌិត ជា មុនីឬទ្ធិ បានបញ្ជាក់ថា  អ្នករៀបចំគម្រោងបានកែសម្រួលផែនការឱ្យបានទាន់ពេលវេលា  ហើយរៀបចំឱ្យកុមារមានជំងឺបេះដូងចំហពីកំណើតដែលមានលក្ខខណ្ឌព្យាបាលទទួលបានការពិគ្រោះយោបល់តាមអ៊ីនធើណែត ជារៀងរាល់ខែនិងរៀបចំ​ឱ្យកុមារមកទីក្រុងភ្នំពេញក្នុងការទទួលការពិនិត្យអេកូបេះដូងនិងប្រឹក្សាផ្នែកចិត្តសាស្ត្រដើម្បីធ្វើការត្រៀមខ្លួនសម្រាប់ទទួល​ការព្យាបាលនៅប្រទេសចិននាពេលខាងមុខ ៕

អ្នកសារព័ត៌មាន៖ Mao Pengfei Gao Bingnan

អ្នកបកប្រែ៖ លីហ្សា