បទវិភាគ៖សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានឹងចាក់វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ដែលនឹងក្លាយជាបុគ្គលដំបូងគេបង្អស់នៃប្រទេសកម្ពុជាដើម្បីចាក់វ៉ាក់សាំងជំងឺកូវីដ១៩

2021-01-25 18:23:44 |ប្រភព:CRI

ពេលថ្មីៗ​កន្លងទៅនេះ​ សម្តេចហ៊ុនសែន​ នាយករដ្ឋមន្ត្រី​កម្ពុជាបាន​បង្ហោះសារលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ​FACEBOOK ថា ​នឹងក្លាយជា​បុគ្គល​ដំបូងគេ​បង្អស់ក្នុង​ស្រុកខ្មែរ​ ដើម្បី​ចាក់វ៉ាក់សាំង​ជំងឺកូវីដ១៩​របស់ចិន​​ ។ ​សម្តេចហ៊ុនសែន​បាន​បង្ហាញថា​ ដើម្បីបង្កើត​នូវជំនឿទុកចិត្ត​លើ​វ៉ាក់សាំង​និងជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ ​ខ្ញុំព្រះករណាខ្ញុំសូម​​​ប្រកាសថា​ វ៉ាក់សាំង​ដែលនឹង​ចាក់លើកទីមួយនិងមុនគេ​គឺរូបខ្ញុំព្រះករណាខ្ញុំតែម្តង​ ​។ ខ្ញុំព្រះករណាខ្ញុំ​ត្រូវតែ​ស្ថិត​នៅខ្សែត្រៀម​ជួរមុខដែល​ជាទម្លាប់​ធម្មតា​របស់ខ្ញុំ​ព្រះករណា​ខ្ញុំរាប់សិប​ឆ្នាំមកហើយ​ ។​ ក្នុងរយៈពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​សារនេះបាន​ទទួលការចុច​ Like ចំនួន​៦ម៉ឺន៧ពាន់​និងការពិភាក្សា​ជាង៥ពាន់ ។

សម្តេចហ៊ុនសែន​បានថ្លែង​សុន្ទរកថាតាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គមថា​ សូមថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ដែលបានផ្តល់​វ៉ាក់សាំងជំងឺ​កូវីដ១៩ចំនួន​១លានដូស​ដល់កម្ពុជា ​។ សម្តេច​ថ្លែងថា​ ចិនផ្តល់​វ៉ាក់សាំងឱ្យ​យើង​ដំបូងគេ​បង្អស់ ​បានបង្ហាញ​នូវចិត្តសប្បុរសធម៌​​របស់​ចិននិង​ចំណងមិត្តភាព​រវាងកម្ពុជា​និងចិន ។​ ដោយសារ​ភាពអាសន្ន​ យើងមិន​អាចរង់ចាំ​ទៀតទេ​ ។​ ដើម្បី​ការពារកុំឱ្យ​ប្រជាជន​ឆ្លងជំងឺកូវីដ១៩​ យើង​មាន​ការចាំបាច់​ណាស់ដែល​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​ពីឥឡូវនេះ​តទៅ ។

តាមដឹង ​ក្នុង​ចំណោម​ប្រជាជន​សរុបចំនួន​១៦លាននាក់​នៅទូទាំង​កម្ពុជា ​តាម​ការប៉ាន់ប្រមាណ​ នឹងមាន​ប្រជាពលរដ្ឋ​ពី៦០ភាគរយ​ដល់៨០ភាគ​រយត្រូវការ​ចាក់វ៉ាក់សាំង​ ។ ក្នុងនោះ​ បុគ្គលិក​គ្រប់ស្ថាប័ន​នៅជួរមុខ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​នឹងមាន​អាទិភាព​ក្នុង​ការទទួល​ការចាក់វ៉ាក់សាំង​ដោយមិនគិត​ថ្លៃ ។

បច្ចុប្បន្ននេះ ​ប្រទេសឈីលី​ អេមីរ៉ាតអារ៉ាប់រួម​ បារ៉ែន ​អេហ្ស៊ីប ​ហ្សក់ដានី​ តួកគី ​ឥណ្ឌូណេស៊ី ​និងប្រេស៊ីល​ជាដើមបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រទេសចិន ។ ​តាមស្ថិតិ​មិនគ្រប់គ្រាន់​បានឱ្យ​ដឹងថា ​គិតមកទល់​បច្ចុប្បន្ននេះ ​មានប្រទេស​ជាង៤០បាន​លើកឡើង​នូវ​តម្រូវការស្តីពី​ការនាំចូល​វ៉ាក់សាំង​របស់ចិន ។​ មេដឹកនាំ​របស់ប្រទេស​ជាច្រើន​ ក្នុងនោះបូករួម​ទាំង ​លោក ​Recep ​Tayyip ​Erdogan ​ប្រធានាធិបតី​តួកគី ​លោក ​Wavel ​Ramkalawan ​ប្រធានាធិបតី​សីស្ហែល ​លោក ​Bisher ​Al Khasawneh​ នាយករដ្ឋមន្ត្រី​ហ្សក់ដានីនិង​លោក ​Joko ​Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជាដើម​សុទ្ធតែ​បាន​ចាក់វ៉ាក់សាំង​របស់ចិន​ជាសាធារណៈ​រួចហើយ ។

ហេតុអ្វី​បានជា​វ៉ាក់សាំង​ជំងឺកូវីដ១៩​របស់ចិន​ទទួលបាន​​ជឿទុកចិត្ត​យ៉ាងច្រើន​ប៉ុណ្ណឹង?​ មុនដំបូងគឺ​ដោយសារ​វ៉ាក់សាំង​ចិន​មានសុវត្ថិភាព​និងប្រសិទ្ធភាព ។​ សន្ទស្សរ៍​​សុវត្ថិភាព​និង​ប្រសិទ្ធភាព​គ្រប់ផ្នែក​នៃវ៉ាក់សាំង​របស់ចិន​ដែលទទួល​បាន​រួចហើយនោះ ​សុទ្ធតែ​លើសពីស្តង់ដារ​ចូលក្នុងទីផ្សារ​ដែល​កំណត់ដោយ​អង្គការសុខភាព​ពិភពលោក ​។ ព្រមពេល​ជាមួយគ្នានេះ​ វ៉ាក់សាំង​របស់​ចិនអាច​ត្រូវរក្សាទុក​និងដឹកជញ្ជូន​ក្នុង​លក្ខខណ្ឌ​បរិយាកាស​គឺ​ចន្លោះពី​២ទៅ​៨អង្សា​ប៉ុណ្ណោះ ​ដែលបាន​កាត់បន្ថយ​យ៉ាងខ្លាំង​នូវ​ដើមទុន​រក្សាទុក​និង​ដឹកជញ្ជូន​​របស់​ប្រទេសកំពុង​អភិវឌ្ឍន៍ ។

កាសែត​ 《Financial ​Times》 ​របស់អង់គ្លេស​បានចុះផ្សាយ​អត្ថបទនៅ​ពេលថ្មីៗ​កន្លងទៅ​នេះថា​ ប្រទេស​អភិវឌ្ឍន៍​បានផ្តាច់មុខ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងកម្រិត​យ៉ាងខ្លាំង​​ ។ ចំពោះ​ប្រទេស​ដែល​មាន​ការរីករាលដាល​នៃ​ជំងឺកូវីដ១៩​ដ៏ធ្ងន់ធ្ងរ ​ជាពិសេស​គឺ​ប្រទេសកំពុង​អភិវឌ្ឍន៍​ភាគច្រើន​ វ៉ាក់សាំង​របស់ចិន​ជាជម្រើស​​តែមួយគត់​របស់ពួកគេ ។

 

អ្នកបកប្រែ:Sun Lingling