កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិជាតំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានទទួលជួបពិភាក្សា ការងារជាមួយ អ្នកស្រី ជេសស៊ីកា ហ្វាន មន្រ្តី ទទួល បន្ទុកក្រុមហ៊ុន FORTUNE STUDIO និងសហការី ដោយក្នុងឱកាសនោះ ភាគីនៃប្រទេសចិន លើកជាសំណើសុំការ ប្រជុំទាក់ទង នឹងគម្រោងផលិតកម្មវិធីទូរទស្សន៍ពាណិជ្ជកម្ម សម្រាប់ទូរទស្សន៍ជាតិកម្ពុជា និង មជ្ឈមណ្ឌលព័ត៌មានអន្តរជាតិ។ នៅក្នុងឱកាសនោះ អ្នកស្រី ជាសស៊ីកា ហ្វាន បានលើកពីគម្រោងកិច្ចការងារមួយ ចំនួន សម្រាប់កិច្ចសហការ រវាងក្រុមហ៊ុន FORTUNE STUDIO ប្រទេសចិន និង ក្រសួង ព័ត៌មាន កម្ពុជា ហើយរាល់អ្វីដែល អ្នកស្រី លើកឡើងនាពេលនេះ គឺចង់ស្នើសុំមតិ យោបល់ ពី ឯកឧត្តម សុខ ប្រសិទ្ធិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីបង្កើតជាឱកាស សម្រាប់ ធ្វើកិច្ចសហការជាមួយ ក្រសួងព័ត៌មាន កម្ពុជា ហើយអាចដំណើរ ការងារជាមួយគ្នា បានក្នុង ដំណាក់កាលទៅមុខទៀតបាន។ ឯកឧត្តម សុខ ប្រសិទ្ធិ ក្នុងនាម ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការ ស្វាគមន៏ចំពោះគម្រោង ចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងព័ត៌មាន លើសកម្មភាព ការងារសំខាន់ៗនានា ហើយរាល់ផែនការទាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ និងធ្វើជារបាយ ការណ៏គោរពជម្រាបជូន ដល់ ឯកឧត្តម រដ្ឋមន្រ្តី ពិនិត្យដើម្បីលើកជាផែនការសកម្មភាព ការងារ ក្នុងការអនុវត្តន៏ អោយមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ។ ឯកឧត្តម សុខ ប្រសិទ្ធិ បានជម្រាបជូនភ្ញៀវដែរថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំ របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៏ មានការរីកចំរើន ឥតឈប់ឈរ ហើយសម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើទំនាក់ទនងល្អជាមួយ បណ្តាប្រទេស នានាជាច្រើន ដើម្បីធ្វើយ៉ាងណាពង្រឹងគុណភាពវិស័យ ព័ត៌មាន និងការផ្សព្វ ផ្សាយនៅកម្ពុជា បានទូលំទូលាយ ធ្វើអោយប្រជាពលរដ្ឋ និងសាធារណជនទូទៅ ទទួលបាន ព័ត៌មាន ពីគ្រប់ផ្នែក និងបណ្តាញផ្សព្វផ្សាយសង្គម នានា ដែលមាននៅក្នុង និងក្រៅប្រទេស ។ ដូច្នេះ ឯកឧត្តម សុខ ប្រសិទ្ធិ សង្ឍឹមថា កិច្ចសហការ រវាងក្រសួងព័ត៌មាន កម្ពុជា និង ក្រុមហ៊ុន FORTUNE STUDIO ប្រទេសចិន នឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗខាងមុខ នេះជាក់ជាមិនខាន៕