លោក ស៊ី ជីនភីង អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនាស្តីពី “របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ

2021-01-26 18:02:12 |ប្រភព:CRI

យប់ថ្ងៃទី២៥ ខែមករា នៅទីក្រុងប៉េកាំង ​​​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំសន្ទនា​ស្តីពី“របៀវារៈដាវ៉ូស”​  ​នៃវេទិកាសេដ្ឋកិច្ច​ពិភពលោក​​តាមប្រព័ន្ធវីដេអូ ​​និង​ថ្លែងសុន្ទរកថា​ពិសេស​ក្រោម​ចំណងជើង​ថា​​ « ​សូម​ឱ្យ​ពន្លឺ​គប់ភ្លើង​នៃ​ពហុភាគីនិយម​​បំភ្លឺ​​មាគ៌ា​ឈានទៅមុខ​នៃ​មនុស្សជាតិ​»​។

លោក ស៊ី ជីនភីង ​បាន​សង្កត់ធ្ងន់ថា  ​​ច្រកចេញ​​នៃ​ដំណោះស្រាយបញ្ហា​ដែល​ប្រឈម​ក្នុង​​យុគសម័យ​​​ឱ្យ​បាន​​​ល្អ​ គឺ​ការ​​គាំពារ​និង​អនុវត្ត​ពហុភាគីនិយម  ​​ជំរុញ​ការបង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ។ ​ពហុភាគីនិយម​ក្នុង​សតវត្សរ៍ទី២១ ​ត្រូវ​​គោរព​យុត្តិធម៌ ​ធ្វើ​ការច្នៃប្រឌិតថ្មី​ ​ឆ្ពោះ​ទៅរក​​​អនាគត​ ​ព្រមទាំង​​​ត្រូវ​ប្រកាន់​ខ្ជាប់​​តម្លៃ​ស្នូល​និង​គោលការណ៍​មូលដ្ឋាន​នៃ​ពហុភាគីនិយម​ផង  ​ត្រូវ​​​ផ្តោតសំខាន់​​លើ​​តម្រូវការ​​ជា​​សកល​ដោយ​ឈរលើ​ភាពប្រែប្រួល​នៃ​និម្មាបនកម្ម​ពិភពលោក​ផង។ ​ត្រូវ​ប្រកាន់ខ្ជាប់​ការបើកទូលាយ ​បរិយាប័ន្ន​ ​ចាត់ទុក​ច្បាប់​អន្តរជាតិ​​ជា​មូលដ្ឋាន ​​ប្រកាន់ខ្ជាប់​ការពិគ្រោះ​ពិភាក្សា​​និង​​​​កិច្ចសហប្រតិបត្តិការ  ​​ធ្វើ​ការអភិវឌ្ឍ​​តាម​ចរន្ត​យុគសម័យ​។

លោក ស៊ី ជីនភីង ​បាន​បន្ថែម​ទៀតថា   ​​ប្រទេស​ចិន​នឹង​បន្ត​ចូលរួម​យ៉ាង​សកម្ម​នូវ​​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​​​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​​ ​ធ្វើ​ឱ្យ​វ៉ាក់សាំង​​ក្លាយជា​​ផលិតផល​សាធារណៈ​ដ៏​ពិតប្រាកដ ​​ដែល​​ប្រជាជន​​នៃ​បណ្តា​​ប្រទេស​​​មាន​លទ្ធភាព​អាច​ចាក់​បាន​,  ​​ចិន​នឹង​បន្ត​​អនុវត្ត​យុទ្ធសាស្រ​​បើកទូលាយ​បែប​ឈ្នះ-ឈ្នះ​និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា ​​ជំរុញ​ការអភិវឌ្ឍ​ជា​និរន្តរភាព  ​​ជំរុញ​​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា  ​​ជំរុញ​ការបង្កើត​ទំនាក់​​ទំនង​អន្តរជាតិ​បែប​​ថ្មី​ ​​បោះជំហាន​ទៅមុខ​ដោយ​ឥត​ឈប់ឈរ​ដើម្បី​​​ឆ្ពោះ​ទៅរក​ការបង្កើត​​សហគមន៍​រួមវាសនា​នៃ​មនុស្សជាតិ៕​​​

 

អ្នកបកប្រែ:Deng Qian