រដ្ឋាភិបាលម៉ាឡេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ពីក្រុមហ៊ុនSinovacរបស់ចិន

2021-01-27 18:02:48 |ប្រភព:CRI

ថ្ងៃ​ទី​២៦​ខែ​មករា ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ដដែល​នោះ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បាន​តំណាង​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងជាមួយ​ក្រុម​ហ៊ុនPharmaniagaដែល​ជា​សហគ្រាសផលិត​ឱសថ​ខ្នាត​ធំ​របស់​ម៉ាឡេស៊ី ដើម្បី​ឆ្លង​តាម​រយៈក្រុម​ហ៊ុន​នេះបញ្ជា​ទិញវ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ពី​ក្រុម​ហ៊ុន​Sinovac​របស់​ប្រទេសចិន។ តាម​ការ​ប៉ាន់​ប្រមាណ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ត្រួត​ពិនិត្យ​ឱសថ​ម៉ាឡេស៊ី វ៉ាក់សាំង​របស់ក្រុម​ហ៊ុន​Sinovacចិននឹង​ផ្គត់​ផ្គង់ឱ្យ​ម៉ាឡេស៊ី​ដោយ​ចែក​ជា​ដំណាក់កាល​ចាប់​ពី​ខែមេសា​ឆ្នាំ​នេះ​តទៅ។

ថ្ងៃ​ទី​២៦​ខែ​មករា លោក​Zulkarnainនាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុនPharmaniagaបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ឱ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់​កាល​ទី​៣នៃ​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន​Sinovacចិនបាន​អនុលោម​តាម​ស្តង់ដារ​និង​សេចក្តី​ណែនាំ​ដ៏​តឹង​រ៉ឹង​របស់​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​នេះប្រកប​ដោយ​សុវត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​និង​គុណភាព​ខ្ពស់ ៕

 

 

អ្នកបកប្រែ:Zheng Lei