បទវិភាគ៖កំណើនសេដ្ឋកិច្ចប្រែវិជ្ជមាននិងកែប្រែវិមាត្រសេដ្ឋកិច្ចរបស់ចិន

2021-01-27 18:15:56 |ប្រភព:CRI

ក្នុងរយៈពេល​មួយឆ្នាំកន្លងទៅ​ ដោយសារ​រងផលប៉ះពាល់​ពីជំងឺកូវីដ១៩​ សេដ្ឋកិច្ច​ប្រទេសនានា​លើទូទាំងពិភពលោក​បានលេចចេញ​សភាពការណ៍​ធា្លក់ចុះជាទូទៅ​ ហើយ​ការងារ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​នៃប្រព័ន្ធ​សុខាភិបាល​សាធារណៈ​មិនសូវមាន​ប្រសិទ្ធភាព​ក៏នាំមកនូវ​សម្ពាធ​បន្ថែមទៀតដល់​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នានា​ផងដែរ ។​ ប្លែក​ពីប្រទេស​ដទៃទៀត ​ប្រទេសចិន​បានគ្រប់គ្រង​ការ​រីក​រាលដាល​នៃជំងឺកូវីដ១៩​ដោយ​ជោគជ័យក្នុង​រយៈពេលដ៏ខ្លី​ ហើយបាន​ចាប់ផ្តើមផ្តោត​សំខាន់​ទៅលើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផងដែរ ។

កាលពី​ថ្ងៃទី១៩ខែតុលា​ឆ្នាំ២០២០​ ទិន្នន័យដែល​រដ្ឋបាលជាតិ​ស្ថិតិចិន​ប្រកាសនោះ​បាន​ឱ្យដឹងថា ​តម្លៃផលិតផល​ក្នុងស្រុកសរុប​ពីខែមករាដល់​ខែកញ្ញាឆ្នាំ២​០២០របស់ចិន​បានកើនឡើង០.៧​ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំ២០១៩​ ដែលបាន​បង្វែរ​ស្ថានភាព​ធ្លាក់ចុះនៅ​ឆមាសទីមួយ​ ហើយ​សម្រេចបាន​នូវ​ការ​ប្រែពីកំណើន​អវិជ្ជមាន​ទៅជាកំណើន​វិជ្ជមានដោយ​ជោគជ័យ ។ ​អង្គការ​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ច​បានចេញផ្សាយ​របាយ​ការណ៏ស្តីពីទស្សនាទាន​​សេដ្ឋកិច្ច​ពិភពលោក​ថ្មីបំផុតកាល​ពីថ្ងៃទី១​ខែធ្នូឆ្នាំ២០២០​ដោយ​បាន​ប្រកាស​ថា​ ប្រទេសចិន​នៅតែជាអង្គភាព​សេដ្ឋកិច្ចសំខាន់​តែមួយ​គត់ដែល​សម្រេចបាន​នូវ​កំណើន​វិជ្ជមានដដែល ។

ប្រការ​ដែល​គួរ​ឱ្យ​បញ្ជាក់ថា ​គឺប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង ឧស្សាហកម្ម​ថ្មី មុខ​របរ​ថ្មី​និង​ផលិតផល​ថ្មី​នៃ​ប្រទេស​ចិន​នៅ​តែ​បាន​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​ដដែល។ នៅ​ឆ្នាំ​២០២០ អនុបាត​នៃ​តម្លៃ​បន្ថែម​របស់​ឧស្សាហកម្ម​ទី​៣​នៃ​ប្រទេសចិន​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​ឡើង​ដល់​៥៤.៤% ​ដែល​បាន​លើក​កម្ពស់​០.២%​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩  ។ ​កំណើន​នៃ​តម្លៃ​បន្ថែម​ក្នុង​មុខរបរផលិតគ្រឿងបរិក្ខារនិង​មុខ​របរ​ផលិត​ដោយ​បច្ចេកវិទ្យា​ខ្ពស់​បាន​ពន្លឿន​ល្បឿន​ ប្រការនេះ​បង្ហាញឱ្យ​ឃើញថា​ រចនាសម្ព័ន្ធ​ឧស្សាហកម្មបាន​និង​កំពុ​ងត្រូវ​បាន​កែលម្អជា​បន្ត​បន្ទាប់ ។ ព្រមពេល​ជាមួយគ្នានេះ ​ការវិនិយោគក្នុង​វិស័យឧស្សាហកម្ម​បច្ចេកទេសខ្ពស់​និងសង្គមរបស់ចិន ​សុទ្ធតែបាន​កើនឡើងលើសពី​១០ភាគរយប្រើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៩ ដែល​បាន​បង្ហាញថា ​ការកែសម្រួល​រចនាសម្ព័ន្ធ​តម្រូវការ​របស់ចិន​ទទួលបាន​ការវិវឌ្ឍរីក​ចម្រើន​ថ្មី ។

នៅឆ្នាំ២០២០​ ទំហំពាណិជ្ជកម្ម​សរុបខាង​ការនាំចេញ​និងនាំចូល​របស់ចិន​និងទំហំ​ប្រើប្រាស់ទុន​​បរទេស​ជាក់ស្តែងនៃ​ប្រទេស​ចិន​បានសម្រេច​កំណើនវិជ្ជមាន ​ទំហំពាណិជ្ជកម្ម​សរុបនៃ​ការនាំចេញនាំ​ចូលទំនិញ​ទូទាំងឆ្នាំបាន​កើនឡើង​១.៩ភាគរយ​បើធៀបនឹង​ឆ្នាំ២០១៩​ ទំហំប្រើប្រាស់​ទុនបរទេស​ជាក់ស្តែងនៅ​ទូទាំង​ប្រទេសចិន​ពីខែមករាដល់​ខែវិចិ្ឆកា​បានកើនឡើង​៦.៣ភាគរយល។ល ​ប្រតិបតិ្តការ​របស់​ចិន​​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បំពេញ​តាម​តម្រូវ​ការ​ចំពោះ​ផលិតផល​បង្ការ​នឹង​ជំងឺ​ឆ្លង​និង​ធ្វើ​ការ​ក្នុង​ផ្ទះ​របស់​ប្រជាជន​សកលលោក ​លំនឹង​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ជា​សកល ក៏​ដូច​ជា​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​ផង​ដែរ ​។ ក្នុងបរិបទ​ដែលជំងឺកូវីដ១៩​រីករាលដាលនៅ​ទូទាំង​ពិភពលោក​និងសេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះយ៉ាងខ្លាំង ​សេដ្ឋកិច្ចចិន​បាន​ស្តារឡើង​វិញយ៉ាងនឹងនរ ​តាម​ការ​ប៉ាន់​ប្រមាណ ប្រទេស​ចិន​នឹងក្លាយជា​អង្គភាព​សេដ្ឋកិច្ច​សំខាន់តែ​មួយ​គត់លើទូទាំង​ពិភពលោក​ដែលអាច​សម្រេច​កំណើនវិជ្ជមាន ​លទ្ធផល​ទាំង​នេះ​គឺទទួល​បាន​មិន​ងាយទេ ​។ ហើយ​ប្រការនេះ​ក៏មានសារសំខាន់​ចំពោះពិភពលោក​ដែរ ។​ ទីភ្នាក់ងារ​សារព័ត៌មាន​ Bloomberg ​បានផ្សាយ​ដំណឹង​ថា​ កំណើនរបស់ចិនបាន​និង​កំពុងជួយឱ្យ​សេដ្ឋកិច្ច​សកលងើប​ឡើងវិញ ៕

 

អ្នកបកប្រែ:Sun Lingling