ប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ម៉ាឡេស៊ីក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា

2021-02-01 13:50:02 |ប្រភព:CRI

ថ្ងៃ​ទី​៣០​ខែ​មករា តាម​ម៉ោង​ក្នុង​តំបន់ ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី​បាន​ប្រកាស​ទិន្នន័យ​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ ប៉ុន្តែ ការ​ប្រាស្រ័យ​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​បាន​រក្សា​និន្នាការ​កើន​ឡើង ប្រទេស​ចិន​បានក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ម៉ាឡេស៊ី​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ជាប់​ៗគ្នា។

ថ្ងៃ​ទី​៣០​ខែ​មករា លោក​Azmin Ali រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សា​ហ​កម្ម​ម៉ាឡេស៊ី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឱ្យ​ដឹង​ថា ទោះ​បី​ជា​ស្ថានការណ៍​ពិភពលោក​ទាំង​មូល​បាន​លេចចេញ​សភាពការណ៍​ដែល​ពីមុន​មិន​ធ្លាប់​មាន​ក៏​ដោយ ក៏​ប៉ុន្តែ ការ​ធ្វើ​ពាណិជ្ជ​កម្មជា​មួយ​ក្រៅ​ប្រទេស​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ដដែល ការ​នាំ​ចេញ​ក្នុង​ឆមាស​ទី​២​បាន​សម្រេច​ការ​កើន​ឡើង​វិញ​ពី​កំណើន​អវិជ្ជមាន​នា​ឆមាស​ទី​១។ ជា​ពិសេស នៅ​ឆ្នាំ​២០២០ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​១២,៥% បាន​ឡើង​ដល់​២​សែន​៥​ម៉ឺន​២​ពាន់​២រយ​លាន​យាន់​ប្រាក់​ចិនដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ៕