ថ្ងៃទី២៩ខែមករា លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកBonneទីប្រឹក្សាប្រធានាធិបតីបារាំងទទួលបន្ទុកកិច្ចការទូតបានធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងចិននិងបារាំងលើកទី២១។
ថ្លែងក្នុងកិច្ចសន្ទនា លោលវ៉ាងអ៊ីបានលើកឡើងថា នៅឆ្នាំ២០២០ ទំនាក់ទំនងរវាងចិននិងបារាំងបានពុះពារផលប៉ះពាល់ពីជំងឺឆ្លងដែលទទួលបានការវិវឌ្ឍរីកចម្រើនដ៏សំខាន់ នៅក្រោមសេចក្តីណែនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ ភាគីទាំងពីរគួរតែប្រើប្រាស់យន្តការសន្ទនាឱ្យបានល្អ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងបារាំងវិវឌ្ឍរីកចម្រើនទៅមុខតាមផ្លូវត្រឹមត្រូវ។
លោកវ៉ាងអ៊ីបានថ្លែងទៀតថា ទំនាក់ទំនងរវាងចិននិងអឺរុបបានលើសពីក្របខណ្ឌទ្វេភាគីដែលមានកម្លាំងឥទ្ធិពលសកលដ៏សំខាន់។ ប្រទេសចិនផ្តល់ការគាំទ្រដល់សហភាពអឺរ៉ុបក្នុងការប្រកាន់ខ្ជាប់យុទ្ធសាស្រ្តដោយម្ចាស់ការ ប្រការនេះសមស្របនឹងផលប្រយោជន៍រួមនិងវែងឆ្ងាយរបស់បណ្តាប្រទេសសហភាពអឺរ៉ុប។ ភាគីចិនរីករាយរួមសហការជាមួយបណ្តាប្រទេសអឺរ៉ុបក្នុងនោះក៏បូករួមទាំងបារាំងផង ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជាភាពបៃតងនិងឌីជីថលជាដើម ក្នុងន័យជំរុញទំនាក់ទំនងរវាងចិននិងអឺរ៉ុបឱ្យវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។
ជាការឆ្លើយតប លោកBonneបានថ្លែងថា ប្រទេសចិនជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តរបស់បារាំង បារាំងពេញចិត្តណាស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌពហុភាគីដូចជាប្រទេសG20ជាដើមលើវិស័យការពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍បៃតងនិងអនុវត្តគំនិតផ្តួចផ្តើមឱ្យប្រទេសអាហ្រ្វិកពន្យារពេលសងបំណុលវិញជាដើម ។ទំនាក់ទំនងរវាងអឺរ៉ុបនិងចិនដែលប្រកបដោយភាពខ្លាំងក្លាសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ បារាំងគាំទ្រអឺរ៉ុបនិងចិនធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយកម្រិតខ្ពស់ ហើយរីករាយបន្តរួមសហការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអឺរ៉ុបនិងចិនឱ្យវិវឌ្ឍរីកចម្រើនទៅមុខ ៕