កាលពីថ្ងៃទី ៣១ ខែមករា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារលិខិតជូនលោកNguyen Phu Trong ដើម្បីអបអរសាទរការជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ។
ថ្លែងក្នុងលិខិត លោកស៊ីជីនភីងលើកឡើងថា ខ្ញុំជឿជាក់ថា នៅក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិថ្មីដែលមានលោកNguyen Phu Trong ជាប្រមុខ ការងារគ្រប់ផ្នែករបស់បក្សនិងរដ្ឋនៃប្រទេសវៀតណាមនឹងទទួលបានសមិទ្ធផលកាន់តែធំធេង ។ ប្រទេសចិននិងវៀតណាមជាប្រទេសសង្គមនិយមនិងជាអ្នកជិតខាងដ៏មេត្រីភាព ជាសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។ ខ្ញុំថែរក្សានិងតម្លើងខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សនិងរដ្ឋទាំងពីរចិននិងវៀតណាម រីករាយរួមជាមួយលោកNguyen Phu Trong ដើម្បីបង្កើនការផ្លាស់ប្តូរខាងយុទ្ធសាស្ត្រ ផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យមានភាពស៊ីជម្រៅ ជំរុញកិច្ចការសង្គមនិយម រួមគ្នាណែនាំឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមរីកចម្រើនទៅមុខដោយរឹងមាំនិងនឹងនរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះក្នុងតំបន់និងពិភពលោក ៕