ថ្ងៃទី១ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មាននៃក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានលើកសំណួរអំពីស្ថានការណ៍បច្ចុប្បន្ននៃប្រទេសមីយ៉ាន់ម៉ាទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសចិន។
លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា យើងបានមើលឃើញហើយនូវព្រឹត្តិការណ៍ដែលកើតឡើងនៅមីយ៉ាន់ម៉ា ហើយកំពុងស្វែងយល់ពីស្ថានការណ៍ថែមមួយកម្រិតទៀត។ប្រទេសចិនជាប្រទេសជិតខាងមានមេត្រីភាពរបស់មីយ៉ាន់ម៉ា ចិនរំពឹងទុកថា ភាគីនានានៅមីយ៉ាន់ម៉ាអាចដោះស្រាយដោយសមរម្យនូវការខ្វែងគំនិតក្រោមក្រមខ័ណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ ដើម្បីគាំពារស្ថិរភាពផ្នែកនយោបាយនិងសង្គម៕