សៀវភៅ «ឯកឧត្តម ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន» ភាគ៣ ត្រូវបានមន្រ្តីកម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយដល់ខេត្តបន្ទាយមានជ័យ​​​​​

2021-02-02 14:01:04 |ប្រភព:AKP

សៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពី អភិ បាលកិច្ចប្រទេសចិន» ភាគ៣ជាភាសាអង់គ្លេស ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ និង ស្ថានអគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយដល់មន្ត្រីរាជការនៃ រដ្ឋបាលខេត្ត​ ក្រុងសិរីសោភ័ណ មន្ទីរជុំវិញខេត្ត សាស្ត្រាចារ្យ និងនិស្សិតប្រមាណជាង ៣០០ នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ កាលពីរសៀលថ្ងៃ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០១ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និង ឯកឧត្តម លីវ ជឺជា ឯកអគ្គកុងស៊ុលស្ថានទូតចិនប្រចាំ ខេត្តសៀមរាប​។

លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ ថា ខ្លឹមសារនៃសៀវភៅនេះ មិនត្រឹមផ្តល់ប្រយោជន៍ដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាបទពិ សោធន៍ជាក់ស្តែង អ្នកអនុវត្តន៍ការងារដឹកនាំប្រទេសផងដែរ។

សៀវភៅនេះត្រូវបានអ្នកសិក្សាវាយតម្លៃថា គឺជាទស្សនៈដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍប្រទេស ចិន ប្រកបដោយវិបុលភាពសមរម្យ និងផ្តល់នូវសុភមង្គលដល់ប្រជាជនចិន ផ្អែកលើគោល នយោបាយសង្គមនិយមតាមបែបផែនចិន ដែលនេះគឺជាបំណងប្រាថ្នារបស់មនុស្សជាតិលើ ការពង្រឹង និងពង្រីកជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងកម្ពុជា រួមជាមួយនឹងពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មី នៃការអភិ វឌ្ឍសេដ្ឋកិច្ចជាតិហើយប្រទេសទាំងពីរ តែងបានរួមសុខ រួមទុក្ខជាមួយគ្នា។

សៀវភៅអភិបាលកិច្ចប្រទេសចិន ដែលចេញផ្សាយជាបន្តបន្ទាប់ជាពិសេសនៅក្នុង​សៀវភៅភាគ៣នេះ បានបង្ហាញជាសាធារណៈ ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិ សោធន៍នៃការអភិវឌ្ឍនានារបស់ចិន ដល់ពិភពលោកឱ្យយល់ដឹងកាន់តែស៊ីជម្រៅ ពីការអភិ វឌ្ឍរបស់ប្រទេសចិន។ សៀវភៅនេះក៏នឹងផ្តល់ផលប្រយោជន៍ និងជាប្រទីបបំភ្លឺផ្លូវដើម្បីចូល រួមក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីភាពរុងរឿងរួមគ្នា ក្នុងនាមជាសហគមន៍ជោគវាសនារួមគ្នា។

​​ឯកឧត្តមឯកអគ្គកុងស៊ុល លីវ ជឺជា បានគាំទ្រដល់សាកលវិទ្យាល័យជាតិមានជ័យ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ដែលបាន រៀបចំកម្មវិធីនាថ្ងៃនេះក្នុងស្មារតីបង្កើនការផ្តល់ និងការចែករំលែកពុទ្ធិមហាសាលពីប្រទេស ចិនដល់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យបាន ក្រេប​ជញ្ជក់ និងឈ្វេងយល់ដោយផ្ទាល់បន្ថែម ពីវឌ្ឍនភាពរបស់ប្រទេសចិន ក្នុងរយៈពេល ៧២ឆ្នាំកន្លងមក ដែលជាពិសេសការកាត់បន្ថយភាពក្រីក្រ។

អភិបាលរងខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី បានគូសបញ្ជាក់ថា ​ឆ្នាំ២០២០ នេះ គឺជាឆ្នាំមួយដែលពិភពលោកទាំងមូលប្រឈមមុខជាមួយនឹងជំងឺកូវីដ១៩ តែទន្ទឹមនឹង នេះដែរ វាក៏ជាឆ្នាំដ៏ប្រពៃនៃចំណងមិត្តភាពដែកថែប រវាងកម្ពុជា-ចិនក្នុងសករាជនៃទំនាក់ទំ នងរវាងកម្ពុជានិងចិន លើការបន្ស៊ីយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ជាមួយនឹងយុទ្ធសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនោះគឺការពួតដៃគ្នាតាមរយៈគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ហើយស្មារតីផ្លូវសូត្របានក្លាយទៅជាបេតិកភណ្ឌដ៏អស្ចារ្យ នៃអរិយធម៌របស់ មនុស្សជាតិ និងជាតំណាងឱ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។

ចាប់តាំងពីឆ្នាំ២០១៣មក កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន សកម្មក្នុងការចូលរួមជាមួយប្រទេសចិន លើការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវក្នុងគោល បំណងសម្រេចឱ្យបាននូវសហគមន៍រួមគ្នា ជោគវាសនាតែមួយ ដើម្បីផ្តល់ផលប្រយោជន៍កាន់ តែច្រើនបន្ថែមទៀតដល់ប្រជាជាតិនៃប្រទេសយើងទាំងពីរ។

បន្ថែមពីលើនេះ លោកស្រីក៏បានលើកទឹកចិត្តជូនដល់អង្គពិធីយកសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ភាគ៣ នេះទៅឤន ហើយខិតខំចម្រាញ់យកនូវ ទស្សនៈល្អៗជាធាតុផ្សំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ស្របទៅនឹងស្ថានភាព និងបរិការណ៍ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ក្រោមកិច្ចគាំទ្រពីព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពី អភិ បាលកិច្ចប្រទេសចិន» ភាគ៣ ជាភាសាអង់គ្លេសនៅបណ្ណាល័យព្រឹទ្ធសភា ហើយសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ភាគ១ និងភាគ២ ក៏ត្រូវបានបកប្រែមក ជាខេមរភាសា ដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនផងដែរ៕