ថ្ងៃទី២ ខែកុម្ភៈនៅទីក្រុងប៉េកាំង លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយក្រុមទូតនៃប្រទេសក្នុងតំបន់អឺរ៉ាស៊ានប្រចាំនៅប្រទេសចិន។
លោកបានថ្លែងថា បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលលោកនិងការរាលដាលនៃជំងឺឆ្លងដែលកម្រមានក្នុងមួយសតវត្សរ៍កំពុងជះឥទ្ធិពលផ្ទួនៗ យើងត្រូវប្រកាន់ខ្ជាប់ការគាំទ្រគ្នា សហប្រតិបត្តិការគ្នាឈ្នះ-ឈ្នះ។ ប្រទេសចិនមានឆន្ទៈបន្តចែករំលែកកាលានុវត្តភាពទីផ្សារចិនជាមួយគ្រប់ប្រទេស ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។ យើងគួររួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ខិតខំកសាងផ្លូវសូត្រសុខភាព ឌីជីថល និងបៃតង តាមរយៈការពិភាក្សាជាមួយគ្នា ការកសាងជាមួយគ្នា និងការចែករំលែកគ្នាដើម្បីសម្រេចភាពរុងរឿងជាមួយគ្នា។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចិនបានតំណាងឱ្យអង្គទូតនៃបណ្តាប្រទេសក្នុងតំបន់អឺរ៉ាស៊ានថ្លែងថា ប្រទេសក្នុងតំបន់អឺរ៉ាស៊ានរីករាយរួមជាមួយប្រទេសចិន ចាប់ដៃគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍឡើងដល់កម្រិតថ្មី៕