លោកលីខឺឈាងជួបសំណេះសំណាលជាមួយអ្នកជំនាញបរទេសដែលធ្វើការនៅប្រទេសចិន

2021-02-03 16:39:17 |ប្រភព:CRI

រសៀល​ថ្ងៃទី២ ខែកុម្ភៈ ​លោក​លីខឺឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​ជួប​សំណេះសំណាល​ជា​មួយ​តំណាង​អ្នក​ជំនាញ​បរទេសដែល​ធ្វើ​ការ​នៅ​ប្រទេស​ចិន​នៅ​វិមាន​ប្រជាជន​។

អ្នកជំនាញ​បរទេស​ដែល​មកពី​ប្រទេស​អាមេរិក អ៊ីតាលី ​សិង្ហបុរី ​នេប៉ាល់ អង់គ្លេស​និង​បារាំង​បាន​លើក​ពី​មតិ​យោបល់​និង​សំណើ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​មូលដ្ឋាន ​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ​១៩​វិស័យ​​អប់រំ ​បច្ចេកវិទ្យា​និង​នវានុវត្តន៍និង​ការ​អភិរក្ស​បរិស្ថាន​របស់​ប្រទេស​ចិន​។​

បន្ទាប់​ពី​ស្តាប់​មតិយោបល់​​របស់អ្នក​ជំនាញ ​លោក​លីខឺឈាង​បាន​ថ្លែងថា​ ​ឆ្នាំ​កន្លងទៅនេះ ​ការ​រីករាលដាល​នៃ​ជំងឺកូវីដ១៩​បាន​ជះឥទ្ធិពលយ៉ាង​ខ្លាំង​ដល់​ប្រទេស​នានា​លើ​ពិភពលោក ​បូក​រួម​ទាំង​ប្រទេស​ចិន​ផងដែរ​។​ក្រោម​ការ​ដឹកនាំ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក​ស៊ីជីនភីង​ជា​ប្រមុខ​ស្នូល ​តាមរយៈខិតខំតស៊ូ​របស់​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​​ទទួលបាន​សមិទ្ធផលដ៏​កម្រ​ ​ហើយសម្រេច​កំណើន​វិជ្ជមាន​ពេញ​មួយ​ឆ្នាំ​ ​អ្នកជំនាញ​បរទេស​ក៏​បាន​រួមចំណែក​យ៉ាង​សកម្ម​ចំពោះ​រឿងនេះ​ផងដែរ។​ប្រទេស​ចិន​បាន​ដាក់ចេញ​ដោយ​មាន​ប្រសិទ្ធភាព​និង​ចំគោលដៅ​ព្រមនិង​​អនុវត្ត​​គោល​មនយោបាយ​ម៉ាក្រូ​ទៅ​តាម​ផល​ប៉ះពាល់​នៃ​ជំងឺកូវីដ​១៩​ ​ដោយ​​ពឹងផ្អែក​សំខាន់​លើ​កម្លាំង​ទីផ្សារ ​ដែល​​ធ្វើ​ឱ្យ​ប្រទេស​ចិន​ទទួល​បាន​ប្រសិទ្ធភាព​​​ល្អ​បង្គួរ​តាម​រយៈ​គោលនយោបាយ​ដ៏​សមរម្យ​របស់​ខ្លួន​។

លោក​លីខឺឈាង​បាន​គូសបញ្ជាក់ថា​ ​ក្នុងឋានៈជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​បំផុត ទីផ្សារ​មាន​សក្តានុពល​យ៉ាង​ធំធេង​។​រដ្ឋាភិបាល​ប្រទេស​ចិន​នឹង​ជំរុញ​ការ​បើក​ទូលាយ​ក្នុង​កម្រិត​ខ្ពស់ ​ដើម្បី​ស្វាគមន៍​អ្នកជំនាញ​បរទេស​កាន់​តែ​ច្រើន​​មក​បំពេញការងារ​ការងារ​នៅ​ប្រទេស​ចិន​៕