ហេតុអ្វីការការពារកម្មសិទ្ធិបញ្ញាមានសារៈសំខាន់? តើការការពារកម្មសិទ្ធិបញ្ញាមានតម្រូវការអ្វីខ្ពស់ជាងនេះទៀត? តើមានវិធានការអ្វីខ្លះដើម្បីពង្រឹងការការពារកម្មសិទ្ធិបញ្ញាឱ្យបានគ្រប់ជ្រុងជ្រោយ?
លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់ជាច្រើនលើកថា ការការពារកម្មសិទ្ធិបញ្ញាគឺទាក់ទងទៅនឹងការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ចការ ទាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ទាក់ទងទៅនឹងសុភមង្គលនៃការរស់នៅរបស់ប្រជាជន ទាក់ទងទៅនឹងស្ថានការណ៍ទូទៅនៃបើចំហចំពោះពិភពលោករបស់ប្រទេសជាតិ និងសន្តិសុខជាតិ។
ការសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការការពារកម្មសិទ្ធិបញ្ញាបានបង្ហាញពីសញ្ញាដ៏សំខាន់។
ហេតុអ្វីការការពារកម្មសិទ្ធិបញ្ញាមានសារៈសំខាន់?
ការការពារកម្មសិទ្ធិបញ្ញាគឺជាការការពារការច្នៃប្រឌិតថ្មី ហើយការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករទី១សម្រាប់ជំរុញការអភិវឌ្ឍ។
ការពង្រឹងការការពារកម្មសិទ្ធិបញ្ញា អាចធានាឱ្យដល់អ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើរឆ្ពោះទៅការឈានមុខខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅលើពិភពលោក ហើយនិងបង្កើតមូលដ្ឋានរបបគ្រប់គ្រងឱ្យបានល្អសម្រាប់ការសម្រេចភាពម្ចាស់ការលើបច្ចេកវិទ្យារបស់ខ្លួន។
ការពង្រឹងការការពារកម្មសិទ្ធិបញ្ញាក៏ជាតម្រូវការដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្នុងស្រុកនិងបរទេសផងដែរ។
តើការការពារកម្មសិទ្ធិបញ្ញាមានតម្រូវការអ្វីខ្ពស់ជាងនេះទៀត?
លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា ពង្រឹងការការពារកម្មសិទ្ធិបញ្ញា យើងត្រូវធ្វើចេញពីមុំនៃយុទ្ធសាស្ត្រជាតិនិងតម្រូវការនៃការឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដើម្បីបំផុសកម្លាំងចលករច្នៃប្រឌិតថ្មីរបស់សង្គមទាំងមូល និងជំរុញការកសាងនិម្មាបនកម្មនៃការច្នៃប្រឌិតថ្មី។
តើមានវិធានការអ្វីខ្លះដើម្បីពង្រឹងការការពារកម្មសិទ្ធិបញ្ញាឱ្យបានគ្រប់ជ្រុងជ្រោយ?
១ ពង្រឹងការរចនាពីថ្នាក់កំពូលនៃការការពារកម្មសិទ្ធិបញ្ញា
ប្រកាន់ខ្ជាប់ការតម្កល់ទុលផលប្រយោជន៍របស់ប្រជាជនជារឿងចម្បង
២ លើកកម្ពស់កម្រិតនិយតកម្មនៃការការពារកម្មសិទ្ធិបញ្ញា
ធ្វើឱ្យច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធមានសុក្រឹតភាព
៣ ពង្រឹងការការពារខ្សែសង្វាក់កម្មសិទ្ធិបញ្ញាទាំងមូល
ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងចម្រុះនៃកម្មសិទ្ធិបញ្ញា
៤ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធនិងយន្តការការពារកម្មសិទ្ធិបញ្ញា
សិក្សាស្រាវជ្រាវនិងអនុវត្តគោលនយោបាយកម្មសិទ្ធិបញ្ញាលើវិស័យឧស្សាហកម្មនិងតំបន់ដែលមានលក្ខណៈខុសគ្នា។
៥ ការគ្រោងផែងការដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងអន្តរជាតិខាងកម្មសិទ្ធិបញ្ញា
ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ ប្រកាន់ខ្ជាប់នូវការបើកចំហនិងបរិយាប័ន្ន ដើម្បីជំរុញការអភិវឌ្ឍនៃប្រព័ន្ធអភិបាលកិច្ចកម្មសិទ្ធិបញ្ញាពិភពលោកឱ្យដើរទៅកាន់ទិសដៅយុត្តិធម៌និងសមហេតុសមផល។
៦ គាំពារសន្តិសុខជាតិក្នុងវិស័យកម្មសិទ្ធិបញ្ញា។៕