ក្រសួងការបរទេសចិន៖ ប្រទេសចិននឹងផ្តល់វ៉ាក់សាំងចំនួន ១០លានដូសជូនកម្មវិធី COVAX សម្រាប់បំពេញតម្រូវការជាបន្ទាន់នៃប្រទេសកំពុងអភិវឌ្ឍន៍

2021-02-04 15:50:11 |ប្រភព:

ថ្ងៃទី២ខែកុម្ភៈ ​លោក​វ៉ាងវិនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន​បាន​ថ្លែងថា​ ​តបតាម​សំណូមពរ​​របស់​អង្គការសុខភាពពិភពលោក​ ​ប្រទេសចិន​សម្រេច​ចិត្តផ្តល់​វ៉ាក់សាំង​ចំនួន​ ១០ ​លាន​ដូសជូន​​ដល់​«ផែនការ​អនុវត្ត​វ៉ាក់សាំង​ប្រឆាំងវីរុសកូវីដ១៩» ហៅកាត់​កម្មវិធី COVAX​របស់​អង្គការ​សុខភាពពិភពលោក​​​សម្រាប់​​​បំពេញ​តម្រូវការជា​បន្ទាន់នៃប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​វ៉ាងវិនពីនបាន​ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំ​ថា​ ​នេះគឺជា​វិធានការដ៏សំខាន់​មួយ​ទៀត​របស់​ភាគីចិន​ក្នុងការ​ជំរុញ​ការ​ចែកចាយវ៉ាក់សាំងដោយ​យុត្តិធម៌ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​​​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ​ក៏ដូចជា​អនុវត្តតាម​ទស្សនៈ​សហគមន៍រួមវាសនាសុខភាពមនុស្សជាតិ​ផងដែរ​។​ ​អង្គការសុខភាព​ពិភពលោក​បានចាប់ផ្តើម​ពិនិត្យ​លើ​ការ​ប្រគល់សិទ្ធិក្នុងការ​ប្រើប្រាស់វ៉ាក់សាំងចិន​ជាបន្ទាន់ ​សហគ្រាសចិននឹង​បន្ត​ធ្វើ​ការ​សហការយ៉ាងសកម្ម​ ​រំពឹងថា​អង្គការសុខភាពពិភពលោក​អាច​សម្រេច​ការងារ​មួយនេះក្នុងពេល​ឆាប់ៗ។

លោកវ៉ាងវិនពីនបានថ្លែងទៀតថា​ ​ប្រទេសចិន​បានចូលរួម​កម្មវិធី COVAX​ របស់​អង្គការ​សុខភាពពិភពលោកជាផ្លូវការរួច​ហើយ​​ ​ហើយ​បាន​រក្សាការ​ផ្លាស់ប្តូរ​យ៉ាងជិត​ស្និទ្ធជាមួយ​អង្គការ​សុខភាព​​ពិភពលោក​និង​ភាគីពាក់ព័ន្ធ​​ផ្សេងទៀត​ ​ខិតខំប្រឹងប្រែងដើម្បីធ្វើ​ឱ្យ​វ៉ាក់សាំង​ក្លាយ​​ជា​ផលិតផល​សាធារណៈរបស់​ពិភពលោក​ ក្នុងន័យជំរុញឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​លទ្ធភាព​ទទួលបាន​និងរ៉ាប់រង​បាន​នុវ​វ៉ាក់សាំង​កូវដី១៩៕