នាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលជិតចូលមកដល់ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តកួយចូវ ព្រមទាំងសួរសុខទុក្ខមន្ត្រីនិងប្រជាជននៅមូលដ្ឋាន។ នៅរសៀលថ្ងៃទី៣ខែកុម្ភៈ លោកស៊ីជីនភីងបានអញ្ជើញទៅដល់ស្រុកឈានស៊ីក្រុងពីជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវអេកូបរិស្ថាននៃទន្លេអ៊ូ ព្រមទាំងដើរចូលភូមិហួវូឃុំជន ជាតមាវដើម្បីសួរសុខទុក្ខបងប្អូនប្រជាកសិករ។ នៅទីលានវប្បធម៌ភូមិហួវូ លោកស៊ីជីនភីងបានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយប្រជាជនដែលចូលរួមសកម្មភាពទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ជនជាតិភាគតិច ក៏ដូចជាសម្តែងការជូនពរឆ្នំថ្មីប្រពៃណីចិនចំពោះប្រជាជនទូទាំងប្រទេសចិនផងដែរ៕