លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនរិះគន់អ្នកបង្កពាក្យភូតកុហកពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងតាមរយៈរូបថតថា មនុស្សនេះបានបង្កពាក្យភូតកុហកច្រើនពេក

2021-02-05 17:12:48 |ប្រភព:

ថ្ងៃទី៤ខែកុម្ភៈ ​លោក Wang ​Wenbin​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានធ្វើជា​អធិបតីក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ ។

ទាក់​ទិន​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ស្តីពី​រដ្ឋាភិបាល​អូស្ត្រាលីដាស់​តឿនប្រទេសចិន​អនុ​ញ្ញាត​ឱ្យ​បុគ្គ​លិក​អង្គការ​សហប្រ​ជាជាតិ​ចូល​ក្នុង​ភូមិភាគស៊ីនជាំង​ដើម្បីធ្វើការ​ស៊ើប​អង្កេត​ដោយ​គ្មាន​ការ​រឹត​ត្បិត​ចំពោះបញ្ហា​សិទ្ធិមនុស្សរបស់​ជនជាតិវីវូអឺ តើ​ភាគីចិនមាន​ការឆ្លើយតប​យ៉ាង​ណា​ចំពោះរឿងនេះ?

លោក​ Wang Wenbin​ បានថ្លែងថា​ ភាគីចិនបាន​លើកឡើង​សេចក្តីអញ្ជើញ​ចំពោះ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​រួច​ជា​ស្រេច ​ដើម្បី​អញ្ជើញលោកស្រី​ទៅទស្សនា​ភូមិភាគស៊ីនជាំង​ ភាគី​ទាំងពីរ​កំពុងរក្សា​ការប្រាស្រ័យ​ទាក់​ទង​អំពីរឿង​នេះ ។​ ព្រមពេល​ជាមួយនេះ​ យើងក៏ប្រឆាំងយ៉ាង​ដាច់​ខាត​ចំពោះ​ប្រទេសណា​ឬបុគ្គលណា​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ចិន​ដោយយក​បញ្ហាសិទ្ធិ​មនុស្សធ្វើ​ជា​លេស​ ហើយក៏​ប្រឆាំង​មនុស្សណា​ឃោសនា​បំប៉ោង​អ្វីដែល​ហៅថាការស៊ើប​អង្កេត​ដែលសន្មតថា​មាន​ទោស​ទុក​ជា​មុន​នៅភូមិភាគ​ស៊ីនជាំងទោះ​តាម​ទម្រង់​ណា​ក៏​ដោយ ។

នៅក្រោយពី​ព័ត៌មាន​ក្លែងក្លាយនិង​ពាក្យសម្តី​មួលបង្កាច់ដែល​ដៅចំពោះ​ភូមិភាគ​ស៊ីនជាំង​និងដៅចំពោះ​ប្រទេសចិន ​យើងតែងតែអាច​រកឃើញ​ឈ្មោះដែល​ធ្លាប់ស្គាល់​មួយចំនួន​ ដូចជា​កាលពីថ្ងៃទី១៧ខែ​កក្កដា​ឆ្នាំ២០២០​ កម្មវិធីរាត្រី​ព័ត៌មាននៃ​ស្ថានីយ​ទូរទស្សន៍ ​BBC បាន​យកបទសម្ភាសន៍​ជាមួយស្ត្រី​ជនជាតិវៃវូអឺ​ម្នាក់ដែល​ឈ្មោះហ្សៅមូយឺ ​ដាអ៊ូធី ​។ ស្ត្រីនេះ​បានប្រឌិត​ពាក្យភូតកុហក​ច្រើនពេក ​គាត់ធ្លាប់​និយាយថា​ ត្រូវគេ​ចាប់ឃុំក្នុង​ “ជំរំអប់រំម្តងទៀត”​ តែតាម​ការពិត គាត់មិន​ដែលរៀនសូទ្រ​ក្នុងមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ណាមួយ​នោះទេ ។​ គាត់បាន​និយាយថា​ ធ្លាប់​ត្រូវកាត់​ស្បូន​ចោល ​តែការ​ពិត គឺគាត់​ធ្លាប់សម្រាល​កូនចំនួនបីនាក់​ ហើយក៏មិនដែល​ត្រូវ​កាត់​ស្បូន​ចោលផងដែរ ​។ ស្ត្រីដែល​ឈ្មោះ​ហ្សៅមូយឺ​ ដាអ៊ូធី​នេះ​ បាន​ក្លាយ​ជាតារា​សម្តែងនិង​ឧបករណ៍​របស់​កម្លាំង​ប្រឆាំង​ប្រទេសចិន​សម្រាប់វាយប្រហារ​និង​លាប​ពណ៌​លើ​ភូមិភាគ​ស៊ីនជំាំង ៕