លោកស៊ីជីនភីងធ្វើនំអន្សមជាមួយអ្នកភូមិជនជាតិMiao រួមគ្នាអបអរទទួលឆ្នាំថ្មីប្រពៃណីចិន៖ ជូនពរអ្នកទាំងអស់មានជីវភាពរស់នៅកាន់តែផ្អែម

2021-02-05 17:21:02 |ប្រភព:

ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ​លោក ស៊ី ជីនភីង អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​​មជ្ឈឹម​បក្ស​កុម្មុយនិស្តចិន​ដែលកំពុង​ចុះត្រួតពិនិត្យ​ការងារ​នៅ​ខេត្ត​កួយចូវ​ បាន​ទៅដល់​ភូមិ​ជនជាតិ​Miao នៃស្រុកQianxiក្រុងBijie​ ​ដើម្បី​សួរសុខទុក្ខ​អ្នកភូមិ។

ក្នុង​ផ្ទះ​​អ្នកភូមិជាជនជាតិ Miao ​ឈ្មោះ ZhaoYuxue  ​លោកស៊ីជីនភីង​បាន​​អង្គុយ​សំណេះសំណាល​ជាមួយ​​ក្រុមគ្រួសារ​ផង ​​ធ្វើ​នំ​អន្សម​បាយ​ដំណើប​ពណ៌លឿង​ ​ ​ដែលជា​ចំណី​អបអរ​បុណ្យ​ប្រពៃណី​នៃ​តំបន់​នោះផង​។ ​លោក​​​ធ្វើ​បាយដំណើប​ពណ៌​លឿង​ទាំង​​ញញឹម​ថា​៖ ​​ ​“ ខ្ញុំ​ធ្លាប់​ធ្វើ​អន្សម​ធំ​ ​អន្សម​តូច​បែប​នេះ​មិនដែលធ្វើទេ ​។ ​ជូនពរ​អ្នកទាំងអស់​​មាន​​ជីវភាព​កាន់តែ​សុភមង្គល ​កាន់តែផ្អែម​នៅ​ថ្ងៃ​អនាគត​​!​ ”